វាសនាគេខ្ពស់ណាស់! សត្វមាន់បារាំងថឺឃីពីរក្បាល មានឋាន:ស្មើប្រធានាធិបតី ហើយត្រូវបានអញ្ជើញឲ្យចូលសេតវិមានអាមេរិកាំងមានមន្ត្រីរដ្ឋការហែរហមអមដំណើរទៀត…

វាសនាគេខ្ពស់ណាស់! សត្វមាន់បារាំងថឺឃីពីរក្បាល មានឋាន:ស្មើប្រធានាធិបតី ហើយត្រូវបានអញ្ជើញឲ្យចូលសេតវិមានអាមេរិកាំងមានមន្ត្រីរដ្ឋការហែរហមអមដំណើរទៀត…
បរទេស៖ មិនគួរឲ្យជឿ!គ្រាន់តែជាសត្វមាន់បារាំងថឺឃីសោះហេតុអីវាមានសំណាងល្អ និងវាសនាខ្ពស់ខ្លាំងម្លេះត្រូវបានអញ្ជើញឲ្យចូលសេតវិមានអាមេរិកាំងមានមន្ត្រីរដ្ឋការហែរហមអមដំណើរ?

សេតវិមាន-សហរដ្ឋអាមេរិក៖ ផេកសេតវិមានសហរដ្ឋអាមេរិកបានចេញផ្សាយថាមាន់បារាំងថឺឃីពីរក្បាល(មានបំពាក់កាមេរ៉ា) មានឋាន:ស្មើប្រធានាធិបតីបានមកដល់សេតវិមាននៅព្រឹកថ្ងៃច័ន្ទនេះ។

មន្ត្រីសេតវិមានបានរៀបចំសណ្ឋាគារប្រណីតមួយឈ្មោះវីលទ្បាត ដើម្បីឲ្យមាន់បារាំងប្រធានាធិបតីស្នាក់នៅក្នុងបន្ទប់ប្រណីតមួយមានគ្រែពីរបន្ទាប់ពីពួកវាបានធ្វើដំណើរហត់នឿយចេញពីរដ្ឋខារ៉ូលីណាខាងជើង។

នៅថ្ងៃអង្គារទី២៦ខែវិច្ឆិកាស្អែកនេះនឹងមានការប្រគុំតន្ត្រីដ៏ធំមួយ ដើម្បីធ្វើពិធីដាក់ឈ្មោះជាផ្លូវការដល់សត្វទាំងពីរនេះ និងដើម្បីអរគុណដល់ព្រះដែលបានបង្កើតឲ្យមានសត្វមាន់បារាំងថឺឃីខាងលើនេះ។

ប្រភព៖ បរទេស

%d bloggers like this: