ដឹងការពិតហើយ ! មូលហេតុដែលឈានដល់ការសម្លាប់យ៉ាងសាហាវនេះ គឺដោយសារតែក្រុមគ្រួសារខាងស្រីមិនអោយរៀបអាពាហ៍ពិពាហ៍

ស្វាយរៀង៖ ​ក្រោយ​ពីទទួល​​បាន​ព័ត៌មាន​ភ្លាមៗ​ លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ សុភាព​ ស្នងការ​រង​ន​គរបាល​ខេត្ត​ ទទួល​ការ​ងារ​ព្រហ្មទណ្ឌ​ នាយការិ​យាល័យ​ព្រហ្មទណ្ឌ​ធ្ងន់​-ស្រាល​បច្ចេកទេស​វិទ្យាសាស្ត្រ​,អធិការ​,អធិការរង​ស្រុក​ស្វាយ​ទាប​,គ្រូរ​ពេទ្យ​ បាន​ចុះ​ហំ​ព័ន្ធ​និង​ពិនិត្យ​សាកសព​កំណត​មុខសញ្ញា​ពាក់ព័ន្ធ​។​
​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​​បាន​ឲ្យ​ដឹង​ថាជ​នសង្ស័យឈ្មោះ នាង ក្រឹម ភេទប្រុស,អាយុ២៥ឆ្នាំ ត្រូវជាសង្សារប​ស់ជន​​រង​គ្រោះ​ឈ្មោះ​ ខឹ​ម​ ពិសាល​ ភេទ​ស្រី​,អាយុ​២៤​ឆ្នាំ​។​



​ប្រភព​ដដែល​បន្ត​ថា​ជ​នសង្ស័យ​ក្រោយ​ពី​ធ្វើ​ស​កម្មភាព​រួច​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​បាត់​តែ​ម្ដង​។ ​សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងតាមការស្រាវជ្រាវថា មូលហេតុដែលឈានដល់កា​រសម្លាប់យ៉ាងសាហាវនេះគឺដោយសារតែ ក្រុមគ្រួសារខាងស្រីមិន​អោយរៀបអាពាហ៍ពិពាហ៍។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាម ចាប់ខ្លួនជន​សង្ស័យមកផ្តន្ទាទោសតាមច្បាប់។​​ ដោយឡែកសាកសពជនរងគ្រោះត្រូវ បានក្រុមគ្រួសារយកទៅ​ធ្វើបុណ្យតាមប្រពៃណី ៕



%d bloggers like this: