អាណោចអាធម៏ណាស់ ! បុរសម្នាក់ស៊ីឈ្នួលកាប់ចំការឲ្យគេ ត្រូវដើមឈើរលំកិនសង្កត់ពីលើ….

កោះកុង៖ នៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង១០នឹង៣៥នាទីព្រឹក កម្លាំងអធិការដ្ឋានបានទទួលពត៌មានពីប្រជាពលរដ្ឋតាមរយះទូសព្ទ័ មានករណីមនុស្សស្លាប់ត្រូវដើមឈើរលំកិនសង្កត់ពីលើនៅចំនុចព្រែកស្ងរ,ស្ថិតនៅក្នុងភូមិជ្រោយប្រស់,ឃុំជ្រោយប្រស់,ស្រុកកោះកុង,ខេត្តកោះកុង។ ជនរងគ្រោះឈ្មោះ ទូច ថេង ភេទប្រុស,អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងថ្មី,ឃុំប្រម៉ោយ,ស្រុកវាលវែង,ខេត្តពោធិ៍សាត់,មកស៊ីឈ្នួលកាប់ចំការនៅចំនុចខាងលើ។


កម្លាំងអធិការដ្ឋាននិងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំជ្រោយប្រស់និងអាជ្ញាធរភូមិ-ឃុំ-ពេទ្យប៉ុស្ដិ៍សុខភាពជ្រោយប្រស់បានចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យនឹងធ្វើកោសល្យវិច្ចយ័យ៉ាងលម្អិតតាមការសន្និដ្ឋានជនរងគ្រោះខាងលើពិតជាបានស្លាប់ដោយសារឈើរលំកិនសង្កត់ពីលើពិតប្រាកដមែន ពេលពិនិត្យរួចរាល់កម្លាំងសម្ថកិច្ចយើងក៏បានប្រគល់សាកសពជនរងគ្រោះទៅអោយសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។


%d bloggers like this: