អ្នកនាង សុគន្ធ និសា ប៉ះជាមួយកញ្ញា ណាក់ ស្រីណា ក្នុងឈុតបែបប្រពៃណី ទទួលបានការសរសើរពីសំណាក់មហាជន ថាអ្នកទាំងពីរពិតជាស្រស់ស្អាតខ្លាំង…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយកាលពីព្រឹកមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង សុគន្ធ និសា បានបង្ហោះរូបគួរឲ្យចាប់អារម្មណ៍នៅលើបណ្តាញសង្គមជាមួយកញ្ញា ណាក់ ស្រីណាពិតជាធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន។

យ៉ាងណាមិញផ្អែកលើរូបភាពជាច្រើនសន្លឹកដែលអ្នកនាង សុគន្ធ និសា ទើបតែបង្ហោះនេះដែរអ្នកនាងបានឲ្យដឹងថាអ្នកទាំងពីរបានចូលរួមពិធីហែរជំនូនមិត្តរបស់ខ្លួន ក៏ប៉ុន្តែស្រស់អ្នកទាំងពីរពិតជាទាក់ភ្នែកមហាជនមែនទែន ជាមួយសម្លៀកបំពាក់ប្រពៃណីពណ៌យ៉ាងឆើតរបស់អ្នកទាំងពីរ។

ជាក់ស្តែងទោះជាយ៉ាងណាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះអ្នកនាង សុគន្ធ និសា និងកញ្ញា​ ណាក់ ស្រីណា ទទួលបានការសរសើរពីសំណាក់មហាជន និងអ្នកគាំទ្រមិនតិចនោះទេ ព្រោះថាអ្នកទាំងពីរពិតជាស្រស់ស្អាតខ្លាំងជាមួយឈុតប្រពៃណីបែបនេះ៕




%d bloggers like this: