ជួយស៊ែរផង! អបអរសាទរ កែ​ ឡេង​ ក្លាយ​ជា​កីឡាការិនី​ម្នាក់​គត់​​ឈ្នះ​ជើង​ឯក​ពិភពលោក​៤​ដង​ជាប់​គ្នា!

វីរ​កីឡាការិនី​កែ​-ឡេង​ បាន​ក្លាយ​ជា​​ម្ចាស់​ជើង​ឯក​ពិភពលោក​សារ​ជា​ថ្មី​លើ​វិញ្ញាសា​វាយ​​យក​ពិន្ទុ​ឯកត្តជន​នារី​ក្រោយ​យក​ឈ្នះ​កីឡាការិនី​ឡាវ​Bivilak Thepphkanនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

ការ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ការិនី​​កែ​-ឡេង​បាន​យក​ឈ្នះ​កីឡាការិនី​មីយ៉ាន់ម៉ា​​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ព្រឹក​មិញ។​អ្នក​ស្រី​កែ​-ឡេង​បាន​ឈ្នះ​ជើង​ឯក​ពិភពលោក​៣​សម័យ​កាល​ជាប់​គ្នា​រួច​មក​ហើយ​សម្រាប់​ការប្រកួតប៉េតង់ពិភពលោកយុវជននិងនារី ហើយ​នេះ​គឺ​ជា​ជើង​ឯក​លើក​ទី​៤។​

​​​​៣​លើក​មុន​កីឡាការិនី​កែ​-ឡេង​ បាន​ឈ្នះ​មេដាយ​មាស​ជើង​ឯក​ពិភពលោក​នៅ​ប្រទេស​បារាំង​ឆ្នាំ​២០១៣,បន្ទាប់​មក​នៅ​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៥និង​លើក​ចុង​ក្រោយ​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៧៕













%d bloggers like this: