សួស វីសា និង ថ​ម​មី ក្រោយពីរៀបអាពាហ៍ពិពាហ៍រួច យើងទាំងពីរមានគម្រោងនិងទៅក្រេបទឹកឃ្មុំនៅតាមបណ្តា​ប្រទេសនានានៅប៉ែកអឺរ៉ុបប្រមាណជា៨ប្រទេសគឺ…

ក្រោយបានឆ្លងកាត់ពេលវេលាជាច្រើនជាមួយគ្នា តារាចម្រៀងស្រីកញ្ញាសួស វីសានិងលោកថមមី បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យថ្ងៃទី៧ខែមិថុនាឆ្នាំ ២០១៩កន្លងទៅ។

តារាចម្រៀងកញ្ញា សួស វីសា និងតារាសម្តែងលោក ថមមី អ្នកទាំង​ពីក្រោង​និ​ងប​ញ្ជាប់ភាពនៅលីវក្នុងថ្ងៃទី២៩ខាងមុននេះហើយហើយអ្វីដែលគួរឱ្យចាប់អា​រម្ម​ណ៍ពិធីរៀបអាពាហ៍ពិពាហ៍របស់តារាទាំងពីរនេះគ្រោងនឹងរៀបចំអធិកអធម ដោយមា​នការអញ្ជើញភ្ញៀវប្រមាណជា១២០តុចូលរួម។

ក្នុងនោះសួស វីសា និងលោក ថមមីក៏មានគម្រោងនិងទៅក្រេបទឹកឃ្មុំនៅតាមបណ្តា​ប្រទេសនានានៅប៉ែកអឺរ៉ុបប្រមាណជា៨ប្រទេសដូចជា ប្រទេសបារាំង អាល្លឺម៉ង់.ស្វីស.អ៊ី​តាលី.ដាណឺម៉ាក.អេស្ប៉ាញ.ហុឡង់ដ៍.និងប៉ូឡូញជាដើម។ មុនរៀបការសួស វីសា និងលោកថមមី ក៏បានទិញផ្ទះវីឡានិងរថយន្តទំនើបដល់ទៅពីរគ្រឿង ហើយថ្មីៗ​នេះពួក​គេ​ក៏បានបើកជំនួញមួយបន្ថែមពីលើអាជីពសិល្បៈទៀតផង។













%d bloggers like this: