អីយ៉ាស្ងាត់ៗIdolមកវិញហើយ! ពេលនេះ គ្រូអគ្គីនេត្រ បានចេញពីគុកវិញហើយ ថែមទាំងមានសម្រស់សាច់សខ្ចី…

ភ្នំពេញ៖ប្រិយមិត្តមាននៅចាំបានទេ”ហោរាអគ្គីនេត្រ”ដែលធ្លាប់អះអាងខ្លួនថាជាគ្រូវេទមន្តមន្តអាគមដាក់ស្នេហ៍ល្បីពាសពាញហ្វេសប៊ុកនោះដែលកាលពីឆ្នាំ២០១៧កន្លងទៅលោកត្រូវបានប៉ូលីសខ្លួនពីបទជួញដូរគ្រឿងញៀនរហូតឈានដល់ការដាក់ទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។

ប៉ុន្តែនៅពេលនេះកន្លងទៅរយៈពេល២ឆ្នាំហើយហោរារូបនេះក៏បានចេញពីគុកវិញហើយប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺហោរារូបនេះបានប្រែប្រួលសម្រស់ខ្លាំងមានសាច់សខ្ចីនិងមានមុខមាត់រូបរាងស្លីមជាមុនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះផេកហ្វេសប៊ុកដែលខានលេងរយៈពេល២ឆ្នាំមកនេះពេលនេះក៏មានសកម្មភាពឡើងវិញពោលគ្រាន់តែចេញគុកមិនបានប៉ុន្មានហោរាអគ្គីនេត្ររូបនេះបានធ្វើការបង្ហោះនៅលើផេកហ្វេសប៊ុកខ្លួនជាថ្មីនិងថែមទាំងមានហ្វេនថែមទៀតផងដែរ៕







ប្រពភ៖Khmerload

%d bloggers like this: