បើគាំទ្រស៊ែរមួយ! សមាគមចុងភៅពិភពលោក ចង់ធ្វើកម្មវិធីទេសចរណ៍ម្ហូបអាហារនៅមុខប្រាសាទអង្គរ រំពឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជា…

សមាគមចុងភៅពិភពលោកនិងសមាគមចុងភៅកម្ពុជាបានបង្ហាញគោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍និងម្ហូបអាហារដ៏ធំមួយនៅមុខប្រាសាទអង្គរវត្តដែល​អាចដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់ឱ្យមកចូលមកទស្សនាក្នុងប្រទេសកម្ពុជា។ការរៀបចំព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែមេសាឆ្នាំ២០២០ដោយមានរៀបចំជាសកម្មភាពសប្បុរសធម៌ភ្ជាប់ជាមួយសកម្មភាពទេសចរណ៍ពោលគឺដើម្បីរៃអង្គាសថវិកាយកទៅជួយកុមារកំព្រាជនរងគ្រោះនិងការងារមនុស្សធម៌នានាដែលបានពីការចូលរួមរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់។

ទន្ទឹមនឹងនេះដែរព្រឹត្តិការណ៍ទេសចរណ៍និងម្ហូបអាហារខាងលើនេះគឺជាផលិតផលទេសចរណ៍ដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរពីទូទាំងពិភពលោកហើយតាមរយៈការចូលរួមជាមួយព្រឹត្តិការណ៍នេះពួកគេក៏នឹងចេញទៅទស្សនានៅតាមគោលដៅទេសចរណ៍នានារបស់កម្ពុជាផងដែរពិសេសរមណីយដ្ឋានអង្គរក្រុងសៀមរាបក៏ដូចជាតំបន់ជុំវិញ។ដោយព្រឹត្តិការណ៍ខាងលើនេះគឺត្រូវបានរៀបចំប្រកបដោយជោគជ័យជាច្រើនដងមកហើយនៅប្រទេសមីយ៉ាន់ម៉ា និងវៀតណាមហើយឆ្នាំក្រោយនេះសមាគមនិងភ្ញៀវទេសចរអន្តរជាតិពិតជាពេញចិត្តចំពោះគោលដៅទេសចរអង្គរ-សៀមរាបជាខ្លាំង។

យ៉ាងណាមិញឯកឧត្តមរដ្ឋមន្ត្រីថោង-ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណងនិងសំណើសុំរៀបចំព្រឹត្តិការណ៍ទេសចរណ៍និងម្ហូបអាហារនេះប៉ុន្តែសម្រាប់ការរៀចំព្រឹត្តិការណ៍នេះអាចទៅបានគឺត្រូវមានការអនុញ្ញាតពីរាជរដ្ឋាភិបាលនិងសុំការឯកភាពពីអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលខេត្តសៀមរាបជាមុនសិន។ដោយលោកបានចាត់ឲ្យមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ត្រូវធ្វើការងារពាក់ព័ន្ធជាមួយសមាគមទាំងពីរខាងលើឲ្យបានជិតស្និទ្ធដើម្បីរួមគ្នាបង្កើតផលិតផលទេសចរណ៍ដ៏ពិសេសមួយជូនភ្ញៀវទេសចរនិងដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទេសចរអន្តរជាតិឲ្យកាន់តែទូលំទូលាយតាមរយៈព្រឹត្តិការណ៍នេះ៕











ប្រភព៖KhmerNote

%d bloggers like this: