កំសត់ណាស់! បទ “ជីវិតអ្នកធាក់ស៊ីក្លូ” ពី សុវត្ថិឌី ធារីកា មានអត្ថន័យពីរោះ និងកំសត់ណាស់ ថ្លែងពីលោកតាម្នាក់អាយុ 83ឆ្នាំ ត្រូវរ៉ាប់រងចិញ្ចឹមចៅៗយ៉ាងលំបាក…(មានវីដេអូ)

នៅមុននេះបន្តិចនាថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩តារាចម្រៀងសុវត្ថិឌី-ធារីកា បាន​បង្ហោះរូបភាពមួយសន្លឹកដែលថតជាមួយលោកតាធាក់ស៊ីក្លូម្នាក់ក្នុងទឹកមុខដ៏ស្រពោនព្រមទាំងបានភ្ជាប់បទចម្រៀងពោរពេញដោយអត្ថន័យកំសត់ចាក់ដោតអារម្មណ៍ជាខ្លាំងដល់ថ្នាក់ធ្វើឲ្យតារាចម្រៀងរូបនេះស្រក់ទឹកភ្នែកពេលកំពុងច្រៀង។

ជាពិសេសថែមទៀតនោះបទនេះបានធ្វើឲ្យអ្នកទស្សនាភាគច្រើនស្រក់ទឹកភ្នែកតាមនិងសរសើរគ្រប់ៗថាពីរោះនិងមានន័យណាស់។ធារិកាក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖

“ពេញមួយជីវិតរបស់លោកតាគឺមិនដែលស្គាល់ពាក្យថាសុខស្រួលទាល់តែសោះ។លោកតាត្រូវទទួលបន្ទុកជាច្រើននោះគឺចៅតូចៗដែលលោកតាដោយការចិញ្ចឹមនិងមើលថែទាំងដែលលោកតាមានព្រះជន្ម83ឆ្នាំទៅហើយ។នេះហើយជីវិតលោកតាសុីក្លូទោះបីគាត់ក្រតែក៏មិនលើកដៃសំពះសុំទានគេដែរ។

បទចំរៀងមួយនេះចៅសូមលើកទឹកចិត្តដល់លោកតាសុីក្លូទាំងអស់អោយមានការខំប្រឹងនិងទទួលយកក្ដីស្រលាញ់ពីចៅដោយក្ដីរីករាយ។សូមជួយស៊ែរអោយគាត់បានស្ដាប់បទនិងផងបងប្អន។”។

ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាបទ“ជីវិតអ្នកធាក់ស៊ីក្លូ”មួយបទនេះកំសត់យ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៕











%d bloggers like this: