ជួយគាំទ្រផង! កូនខ្មែរយើងបានបង្កើត App SROMAI Books ដើម្បីជំរុញការអានសៀវភៅឲ្យកាន់តែប្រសើរ នៅលើទូរសព្ទ…

បច្ចុប្បន្នទោះជាមានការកម្សាន្តនៅក្នុងទូរសព្ទរបស់លោកអ្នកជាច្រើនក៏ដោយក៏លោកលាងហុង ខិតខំប្រឹងប្រឹងបង្កើតAppទូរសព្ទមួយឈ្មោះថាSROMAI-Booksដើម្បជំរុញការអានរបស់ប្រជាជនកម្ពុជានៅលើទូរសព្ទក្រោយពីការកម្សាន្តផ្សេងៗរបស់ពួកគេ។

លាងហុងស្ថាបនិកApp-SROMAIBooksបានប្រាប់មកកាន់ភ្នំពេញថិចថា៖“គោលបំណងដ៏ធំបំផុតរបស់យើងគឺជំរុញការអានសៀវភៅនៅក្នុងប្រទេសយើង”។លោកបន្តថា៖ស្រមៃប៊ុកបាននិងកំពុងធ្វើការជាមួយផ្នែកផ្សេងៗក្នុងEcosystemនៃការអានសៀវភៅដែលមានដូចជាអ្នកនិពន្ធ.អ្នកអាន.គ្រឹះស្ថានបោះពុម្ភ.អ្នកលក់សៀវភៅដើម្បីបំពេញនិងផ្តល់លទ្ធភាពកាន់តែងាយស្រួលដល់ការអានសៀវភៅ។

មួយវិញទៀតសៀវភៅដែលមានក្នុងស្រមៃប៊ុកមានប្រភេទផ្សេងៗគ្នាដូចជាប្រលោមលោក.សៀវភៅទស្សនៈបែបគំនិតចំណេះដឹងទូទៅ.កសិកម្ម.បែបលើកទឹកចិត្តនិងសៀវភៅអានទូទៅ។ចំណែកអ្នកនិពន្ធអាចដាក់ស្នាដៃខ្លួនឱ្យអ្នកអានដោយឥតគិតថ្លៃហើយស្នាដៃទាំងនោះនឹងត្រូវពិនិត្យមុនចេញផ្សាយដោយក្រុមSROMAIEditorផ្ទាល់។

លាងហុងបន្ថែមថា៖ ក្នុងពេលអនាគតដ៏ខ្លីខាងមុខស្រមៃប៊ុកនឹងដាក់ឱ្យប្រើប្រាស់នូវមុខងារអានថ្មីដែលកាន់តែធ្វើឱ្យការអានសៀវភៅភាសាខ្មែរលើMobileAppកាន់តែទាក់ទាញនិងបត់បែនទៅតាមចំណូលចិត្តអ្នកអានផងដែរហើយជាពិសេសមុខងារនេះនឹងផ្តល់នូវសុវត្តិភាពចំពោះសៀវភៅដែលបានដាក់លើApp-SROMAI-Booksពីការចែកចាយខុសពីគោលការណ៏របស់អ្នកនិពន្ធផងដែរ។

ម្យ៉ាងទៀតទោះមិនសូវមានអ្នកចាប់អារម្មណ៍ក្នុងការអានជាចំណេះដឹងក៏ដោយក៏លោកនឹងព្យាយាមជំរុញដល់អ្នកមិនសូវខ្វាយខ្វល់ពីការអានឲ្យងាកមកអានដើម្បីបង្កើនគំនិតចំណេះដឹងរបស់ពួកគេតាមរយៈការផ្សេាយផ្សេងៗអោយអ្នកទាំងនោះស្គាល់ពីគុណតម្លៃរបស់App-SROMAIBooksដែលលោកព្យាយាមបង្កើតឡើង។ប្រភព៖ភ្នំពេញថិច