សេចក្ដីជូនដំណឹង ! សម្ដេច​តេជោ ហ៊ុន សែន ​ប្រាប់​ឱ្យ​ពលរដ្ឋ​គ្រប់​គ្រង​ទឹក​ឱ្យ​ល្អ ព្រោះ​កម្ពុជា​នឹង​ជួប​គ្រោះ​រាំងស្ងួត​នៅពេលខាងមុខ

រាជធានីភ្នំពេញ៖ ​សម្ដេច​តេជោ ហ៊ុន សែន ​បាន​ប្រកាស​ឱ្យប្រជាព​លរដ្ឋ​គ្រប់​គ្រង​ការ​ប្រើប្រាស់​ទឹក​ឱ្យ​បាន​ល្អ​បំ​ផុតព្រោះកម្ពុជា​នឹង​ជួប​​បញ្ហា​កង្វះ​ទឹក​ប្រើ​ប្រាស់ ​នៅ​រដូវ​គ្រោះ​រាំង​ស្ងួត​​ខាង​មុខ​នេះ។​ យោងលើស្ថានភាពដូចបា​នជម្រាបជូនខាងលើរាជរដ្ឋាភិបាល​សូមធ្វើការណែនាំដូចខាងក្រោម៖


*ទី១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩-២០២០ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹក នៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។ *ទី២៖ ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕





%d bloggers like this: