មិនធម្មតា! គ្រាន់តែចេញMVបទ «ប្រពន្ធបងមិនល្អមែនទេ?»ភ្លាម មហាជនជាច្រើនគាំទ្រយ៉ាងខ្លាំង (មានវីដេអូ)

ភ្នំពេញ៖ប្រិយមិត្តមានការចាប់អារម្មណ៏និងភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីយប់មិញនេះMVបទចម្រៀងកំពុងល្បីមានចំណងជើងថា«ប្រពន្ធបងមិនល្អមែនទេ?»ច្រៀងដោយកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោកខេមរៈ-សិរីមន្តនិងអ្នកនាងពេជ្រ-សោភា បានចេញជាផ្លូវការហើយ។ដោយឡែកក្រោយពីបទចម្រៀងនេះចេញភ្លាមគេសង្កេតឃើញថាសន្ទុះនៃការគាំទ្រហាក់កើនឡើងគួរឲ្យកត់សម្គាល់មែនទែន

ព្រោះថាអមជាមួយសាច់រឿងនៃMVចម្រៀងមួយបទនេះពិតជាត្រូវសាច់រឿងអ្នកគាំទ្រជាច្រើន។យ៉ាងណាមិញគេសង្កេតឃើញថាបើគិតមកត្រឹមពេលនេះបទ «ប្រពន្ធបងមិនល្អមែនទេ?»ទើបតែចេញបាន១៣ម៉ោងប៉ុណ្ណោះក៏ប៉ុន្តែចំនួនអ្នកចូលមើលលើបណ្តាញសង្គមជិត១លានដងទៅហើយ

ឯចំណែកចំនួនអ្នកចែករំលែកបន្តវិញក៏កើនឡើងជាង៣ម៉ឺននាក់ផងដែរ។ជាក់ស្តែងទោះជាយ៉ាងណាក្តីទាំងនេះបានបង្ហាញឲ្យឃើញថាបទ«ប្រពន្ធបងមិនល្អមែនទេ?»ពិតជាមានមហាជនគាំទ្រខ្លាំងមែនទែនព្រោះថាមិនត្រឹមតែបទចម្រៀងពីរោះនោះទេចំណែកឯMVវិញក៏មិនធម្មតាដែរ៕សូមទស្សនាវីដេអូខាងក្រោម៖






%d bloggers like this: