ឯកឧត្តម ឃួង ស្រេង សម្រេចបិទទីតាំងអគារ Gold Tower42 (ហៅអគារ៤២ជាន់) នេះហើយ ក្រោយកើតមានឧបទ្ទវហេតុមង្ដជាពីរដង…

ភ្នំពេញ៖យោងតាមការបញ្ជាក់​របស់លោកម៉េត-មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ប្រាប់លោកសុវណ្ណរិទ្ធី នៅវេលាម៉ោង២និង៤៧នាទី រសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩នេះថា៖ក្រោយកើតមានឧបទ្ទវហេតុធ្លាក់ដែកមកលើរថយន្តប្រជាពលរដ្ឋម្តងជាពី២ដងរួចមកហើយនោះដោយសារតែការធ្វេសប្រហែសមិនប្រយត្ន័របស់អគារក្រុមហ៊ុន«Gold.Tower.42»(ហៅអគារ៤២ជាន់)ពេលនេះឯកឧត្តមឃួង-ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជាជំហ៊ានដំបូងបានសម្រេចបិទទីតាំងអគារ«Gold.Tower42»(ហៅអគារ៤២ជាន់)នេះហើយ។ខណៈដែលមន្ត្រីជំនាញខាងខណ្ឌនិងរាជធានីកំពុងតែចុះទៅទីតាំងកើតហេតុជាបន្តបន្ទាប់ដើម្បីអនុវត្តន៍គោលការណ៍នេះ។

សូមបញ្ជាក់ថាមានការភ្ញាក់ផ្អើលឡើងសារជាថ្មីទៀតហើយក្រោយពីរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក-ម៉ាសឺដេស-ពាក់ស្លាកលេខភ្នំពេញ2BC-7788ត្រូវបានដែកនៅអាគារGold-Tower42(ហៅអាគារ៤២ជាន់)ធ្លាក់ចំបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។នេះពិតជាមហាសំណាងណាស់ដែលគ្មានមនុស្សរងគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩នៅស្តុបអាគារ៤២ជាន់មុខការដ្ឋានGold-power42(ហៅអាគារ៤២ជាន់)ក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ។

គួររំលឹកថាអគារ៤២ជាន់នេះធ្លាក់កើតរឿងជាច្រើនដងមកហើយតែងតែបង្កគ្រោះថ្នាក់ធ្លាក់ដែកមកលើរថយន្តរបស់ប្រជាពលរដ្ឋជាញឹកញាប់តែអាគារនេះហាក់បីដូចជាបន្តសាងសង់បាននិងបណ្តោយឲ្យកើតរឿងមកលើប្រជាពលរដ្ឋជាច្រើនលើកជាច្រើនសារ៕





ប្រភព៖TVFB

%d bloggers like this: