បុរសម្នាក់! ឃើញមុខខ្លួនមិនសូវស្អាត មានមុនពេញមុខខ្មៅស្រអាប់ ហើយបានទៅកែសម្រស់ខ្លួនឯងស្ទើរតែ១៨០ដឺក្រេមើលមិនស្គាល់ដូចមនុស្ស២ផ្សេងគ្នា…

ថៃ៖ ក្នុងពេលបច្ចុប្បន្ននេះឃើញថាបច្ចេកវិទ្យាកាន់តែទំនើប មនុស្សជាច្រើនបានធ្វើការកែសម្រស់របស់ខ្លួនឲ្យមើលទៅប្លែកតាមការចង់របស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ ក៏ឃើញមានមនុស្សមួយចំនួនដែលជាប្រុសបានផ្លាស់ប្តូរខ្លួនឯងមួយរយភាគរយ ដើម្បីឲ្យក្លាយទៅជាស្រីតាមរយៈការកែសម្រស់នេះក៏ច្រើនណាស់ដែរ។

ជាក់ស្តែងកាលពីកន្លងទៅថ្មីៗនេះមានបុរសម្នាក់ដែលមានមុខមាត់មិនសូវស្អាត មានមុនពេញមុខខ្មៅស្រអាប់បានធ្វើការកែប្រែខ្លួនឯងស្ទើរតែ១៨០ដឺក្រេមើលមិនស្គាល់ដូចមនុស្ស២ផ្សេងគ្នា ជាមួយនឹងការកែមុខមាត់ទៅជាស្រីយ៉ាងស្រស់ស្អាតមើលសឹងតែមិនដឹងថា ធ្លាប់ជាមនុស្សប្រុសនោះទេ។

ទន្ទឹមនឹងរូបភាពនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាលួចលង់ស្រលាញ់គ្រប់គ្នា ខណៈពេលដែលបច្ចុប្បន្ននេះនារីជាភេទទី៣រូបនេះ គឺជាគ្រូបង្រៀនម្នាក់ដែលមានរូបឆោមទាក់ភ្នែកសិស្សគ្រប់គ្នានៅក្នុងប្រទេសថៃ។

រាល់រូបភាពជាច្រើនដែលបានផ្សព្វផ្សាយនិងសរសើរពីសម្រស់នារីភេទទី៣រូបនេះគ្រប់គ្នា ដែលមានសម្រស់ស្អាតខ្លាំងប្រៀបដូចជាមនុស្សស្រីពិត ក្រោយបានឆ្លងកាត់មុខកាំបិតកែសម្រស់រួច៕



%d bloggers like this: