ទៀតហើយ បើត្រូវអ្នកជិះម៉ូតូ តើគិតយ៉ាងណា ! ដែកមួយយ៉ាងធំធ្លាក់ពីលើអគារ៤២ជាន់ចំរថយន្តមែកសឺដេសស៊េរីទំនើបមួយគ្រឿង

រាជធានីភ្នំពេញ៖ កាលពីវេលាមុននេះបន្តិចមានករណីធ្លាក់ដែកពីលើអគារ៤២ជាន់ត្រូវរថយន្តមែកសឺដេសស៊េរីទំនើបមួយគ្រឿងបណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅអគារGolden Tower 42ជាន់ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនី​​វង្សទល់មុខវិទ្យាល័យព្រះយុគន្ធរ ហើយសំណាងល្អហេតុការណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែអន្តរាគមន៍នៅកន្លែងកើតហេតុ។


នេះមិនមែនជាលើកទី១ឡើយដែលមានករណីធ្លាក់ដែកចេញពីអគារកំពស់៤២ជាន់នេះដែលកាលពីប៉ុន្មានខែមានករណីធ្លាក់ដែកមួយដើមចំរថយន្ត Lexus RX350បណ្តាលឲ្យធ្លាក់កំបូលម៉ាស៊ីនរបស់រថយន្ត៕



%d bloggers like this: