អ្នកនាង ចន ច័ន្ទលក្ខិណា ក្រោយពីចប់តួនាទីខ្ញុំនិងលែងមានឈ្មោះជាអ្នកសិល្បៈទៀតហើយ ដើម្បីកុំឲ្យអ្នកសិល្បៈត្រូវគេមើលងាយមើលថោកដោយសារខ្ញុំ…

ភ្នំពេញ៖ ក្រោយពីមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា​ សំរាប់ខ្ញុំ.ខ្ញុំមិនថ្លៃថ្នូរ.មិនមានកេរ្តិ៍ឈ្មោះល្អ.មិនមានតំលៃនិងហ៊ាននិយាយសាងភាពថ្លៃថ្នូរអោយអ្នកសិល្បៈទេ ដូច្នេះខ្ញុំនិងដើរចេញអោយផុតពីពិភពសិល្បៈនេះដើម្បីកុំអោយអ្នកសិល្បៈត្រូវគេមើលងាយមើលថោកដោយសារខ្ញុំ ។

ខ្ញុំបានប្រកាសឈប់ពីការងារសិល្បៈរយះពេលជាង2ឆ្នាំហើយ នៅសល់រូបភាពសម្តែងកាលពី2ឆ្នាំមុនដែលមិនទាន់បានបញ្ចាំងនិងផ្សាយហើយ រាល់ថ្ងៃនេះខ្ញុំនៅតែធ្វើការងារតាមតួនាទីនិងមុខងាររបស់ខ្ញុំទេចប់តួនាទីគឺខ្ញុំនិងលែងមានឈ្មោះជាអ្នកសិល្បៈទៀតឡើយ។

បញ្ជាក់: ខ្ញុំមិនថ្លៃថ្នូរទេតែក៏មិនដែលយកប្តីគេដែរ ទោះខ្ញុំមានឈ្មោះជាស្រីអាក្រក់ថោកទាបក៏ដោយក៏អត់ដែលធ្វើអោយមនុស្សស្រីដូចគ្នាមកស្រែកយំដោយភាពឈឺចាប់ក្នុងការបាត់បង់ប្តីសូម្បីម្តង៕





%d bloggers like this: