លោកខេមរៈ សិរីមន្ត អំពាវនាដល់ប្រជាពលរដ្ឋ សូមពាក់អាវសនិងចូលរួមក្នុងយុទ្ធនាការ(ដើរដោយសុវត្ថិភាព)ទាំងអស់គ្នាដោយសារតែលោក..(មានវីដេអូ)

ភ្នំពេញ៖ កំពូលតារាចម្រៀងលោកខេមរៈ សិរីមន្តនៅមិនទាន់ភ្លេចនៅឡើយទេចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលលោកជួបប្រទះកាលពី៦ឆ្នាំមុនទេ ពេលធ្វើដំណើរទៅខេត្តព្រះសីហនុដោយបានឆក់យកជីវិតអ្នករួមដំណើរជាមួយលោកផងដែរ។

លោកនិយាយថាបើទោះបីជាវាកើតឡើងរយៈពេល៦ឆ្នាំមកហើយក្តី តែទិដ្ឋភាពនៃគ្រោះថ្នាក់នោះនៅដិតជាប់នឹងជីវិតរបស់ឡើងនៅឡើយ។ លោកខេមរៈ សិរីមន្តនិយាយថា(បើពេលវេលាអាចវិលត្រឡប់ថយក្រោយបាន ខ្ញុំចង់ឲ្យគ្រោះថ្នាក់នោះកុំមាននិងចង់ឲ្យអ្នកដែលរងគ្រោះទាំងអស់មានអាយុជីវិតឡើងវិញ)។

ជាមួយគ្នានេះក្នុងឱកាសដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ រៀបចំនូវយុទ្ធនាការ(ដើរដោយសុវត្ថិភាព)លោក សិរីមន្តបានអំពាវនាដល់ប្រជាពលរដ្ឋ សូមពាក់អាវសនិងចូលរួមក្នុងយុទ្ធនាការ(ដើរដោយសុវត្ថិភាព)ទាំងអស់គ្នានៅមុខវត្តបទុមរួចទើបសំដៅទៅកោះពេជ្រ ថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង៧៖០០ព្រឹក៕




%d bloggers like this: