ញាក់សាច់ !! រូបភាពជាច្រើនសន្លឹកដែលនីឡាបង្ហាញពីសាច់សខ្ជី និងភាពសិចសុីរបស់ខ្លួន

កម្របានឃើញតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បញ្ចេញភាពសិិចស៊ីខើចលើ ខើចក្រោមណាស់បើទោះបីជា នាងចូលរួមក្នុងកម្មវិធីអ្នកសិល្បៈក្តី ក៏គេមិនដែលឃើញនាងគ្រងនូវឈុតសិចស៊ីខ្លាំងដែរ ។

តែយ៉ាងណា កាលពីពេលថ្មីៗនេះតារាកំប្លែងស្រី វ៉ាន់ នីឡា បែរជាបង្ហាញនូវរូបថតសិចស៊ី បញ្ចេញសាច់សខ្ចីរបស់ខ្លួនគួរជាទីបេតីនៅលើទំព័រហ្វេសប៊ុកបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងទៅវិញ ។


ពិតណាស់ បើទោះបីខ្លួនជាតារាស្រីម្នាក់ ដែលទើបនឹងធំពេញវ័យយ៉ាងណាក៏ដោយ ប៉ុន្តែកន្លងមក គេក៏មិនដែលបានប្រទះឃើញតារាកំប្លែង វ៉ាន់ នីឡា លេងខ្លួនក្នុងភាពសិចស៊ី-ស៊ីអារម្មណ៍ទាក់ភ្នែកមហាជនដែរ ។


ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នាពេលថ្មីៗនេះ ស្រាប់តែតារាកំប្លែងល្បីឈ្មោះ វ៉ាន់ នីឡា បានបញ្ចេញរូបថតសម្ញែងសាច់សខ្ចី ដូចបណ្តូលចេកប៉ុន្មានសន្លឹក ដែលនាងបានរំលេចក្នុងអាងហែលទឹក ក៏ដូចជានៅលើឆ្នេរខ្សាច់សស្អាត ក្រោមកំដៅថ្ងៃដ៏ស្រទន់ យ៉ាងស្រស់ស្អាត និង ទាក់ភ្នែកបំផុត ។


ការបង្ហោះរូបថតដ៏ទាក់ទាញរបស់តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា នៅលើបណ្តាញសង្គមហ្វេសប៊ុកនេះដែរ ក៏មានមហាជនអ្នកគាំទ្រជាច្រើនលើកសរសើរពីសម្រស់ដ៏ស្រស់សោភា និង ការថែរក្សាសុខភាពស្បែករបស់នាងដែរថា ស្រស់ស្អាត និង សម៉ដ្ឋរលោងគួរជាទីពេញចិត្តណាស់ ។

ហើយជាមួយគ្នានេះ ក៏មានប្រិយមិត្តបុរសៗខ្លះនិយាយបញ្ចើនាងថា តារាកំប្លែងស្រី វ៉ាន់ នីឡា ស្រស់ស្អាតឡើងខ្ញង់តែម្តង បើនរណាមិនបានឃើញនោះច្បាស់ជានឹកស្តាយក្រោយជាមិនខាន ។

%d bloggers like this: