កំសត់ពេកហើយ! ដំបូលធ្លុះធ្លាយ ជីវិតដ៏លំបាកនៃកុមារទាំង៣រូប ក្លាយជាក្មេងកំព្រា ក្រោយឪទទួលមរណ ភាពនិងម្ដាយចុះចោលដោយគ្មានក្ដីមេត្តា…

តាមរយះហ្វេសប៊ុកឈ្មោះSopheap.Cheaបានឲ្យដឹងថា“ដំបូលធ្លុះធ្លាយជីវិតដ៏លំបាកនៃកុមារទាំង៣រូបក្លាយជាក្មេងកំព្រាក្រោយឪទទួលមរណភាពនិងម្ដាយចុះចោលដោយគ្មានក្ដីមេត្តា។ក្រោយពេលភរិយាចុះចោលលោកអ៊ំ.វឿន ដែលជាឪពុកពោះម៉ាយបានធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនឆ្នាំជីវភាពគ្រួសារក៏ចេះតែធ្លាក់ដុនដាបទៅៗរស់ក្នុងខ្ទមកំសត់អត់ជញ្ជាំងដំបូលធ្លុះធ្លាយរនាបបែកបាក់សម្លៀកបំពាក់ចាស់ៗបានព្រឹកខ្វះល្ងាចមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់។

រឹតតែគួរឱ្យសង្វេគទៀតនោះពេលនេះលោកអ៊ំ.វឿន ដែលជាឪពុកបានទទួលមរណភាពកាលពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅនេះដែលបានបន្សល់ទុកកូនកំព្រាទាំង៣នាក់គឺកុមារាវន.វិនអាយុ១៣ឆ្នាំ,កុមារីវន.ស្រីម៉ៅអាយុ១១ឆ្នាំនិងកុមារាវន.បញ្ញា អាយុ៨ឆ្នាំដែលពួកគេនៅក្មេងមិនអាចប្រកបរបរចិញ្ចឹមជីវិតបានគ្មានទីពឹងពំនាក់មិនមានលទ្ធភាពទៅរៀនសូត្របាន។

បញ្ជាក់៖កុមារទាំង៣នាក់ចប្ចុប្បន្នរស់នៅភូមិខ្នាចខាងជើង.ឃុំបឹងត្រាញ់ខាងជេីង​ស្រុកសំរោងខេត្តតាកែវ។ដោយឃើញស្ថានភាពដ៏លំបាកបែបនេះខ្ញុំសូមអំពាវនាវសប្បុរសជនទាំងអស់មេត្តាជួយសង្គ្រោះកុមារកំព្រាទាំងបីដោយក្ដីករុណា។សូមទាក់ទងភិក្ខុជា.សុភាព(440)654-8734ដោយឡែកសប្បុរសជននៅក្នុងស្រុកសូមទាក់ទងប្អូនប្រុសប្រាង.លីហួ(088)486-1719៕

%d bloggers like this: