តោះមកមើលក្បួនរកស៊ី ៧យ៉ាង ដែលជនជាតិចិនបង្រៀនតកូនតចៅ អោយក្លាយជាអ្នកមាន…

ជនជាតិចិនត្រូវបានគេស្គាល់ថាជាជនជាតិមួយដែលពូកែសន្សំសំចៃធ្វើជំនួញនិងប្រើក្បួនយុទ្ធសាស្រ្ត ព្រមទាំងប្រើប្រាស់ហុងស៊ុយសម្រាប់ធ្វើអាជីវកម្មយ៉ាងជោគជ័យ។ថ្វីបើជនជាតិចិនមិនមែនជាជនជាតិដែលពូកែរកស៊ីជាងគេលើលោកក៏ដោយតែគំនិតនិងក្បួនរកស៊ីរបស់ពួកគេមិនចាញ់ជាតិ​សាសន៍ដទៃនោះទេហើយក្បួនទាំងនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នករកស៊ីជំនាន់ថ្មី។មកដល់ចំណុចនេះយើងសូមលើកយកក្បួនរកស៊ីដ៏មានឥទ្ធិពលរបស់ជនជាតិចិនចំនួន៧ដែលជនជាតិចិនភាគច្រើនតែងតែអនុវត្តជាប្រចាំយកមកបកស្រាយ៖

១.ចេះដួលចេះក្រោក៖បើទោះបីជាជនជាតិចិនមានការតាំងចិត្តយ៉ាងមុតមាំយ៉ាងណាក៏ដោយតែរឿងតែមួយគត់ដែលពួកគេតែងតែប្រកាន់ភ្ចាប់ជានិច្ចនោះគឺការទទួលស្គាល់ភាពបរាជ័យ។ពោលគឺមិនភ្លេចខ្លួនពេលទទួល​បានជោគជ័យខ្លាំងហើយក៏មិនដែលបោះបង់ពេលជួបបរាជ័យផងដែរ។

២.រៀនសូត្រឱ្យបានច្រើន៖ក្មេងនៅក្នុងប្រទេសចិនភាគច្រើនត្រូវបានបញ្ជូនឱ្យចូលសាលាចិនតាំងតែពីក្មេងរហូតដល់ថ្នាក់បឋមហើយធ្វើការផ្លាស់ប្តូរសាលាពេលគេរៀនថ្នាក់មធ្យមសិក្សានិងថ្នាក់ឧត្តមសិក្សាព្រមទាំងបញ្ជូនពួកគេឱ្យទៅរៀននៅក្រៅប្រទេសជាដើម។ធ្វើបែបនេះជនជាតិចិនយល់ឃើញថាកូនៗរបស់ពួកគេនឹងមានជំនឿចិត្តខ្ពស់ក្នុងការប្រាស្រ័យទាក់ទង់ជាមួយមនុស្សជុំវិញខ្លួនព្រោះថានៅពេលផ្លាស់ប្តូរសាលាម្តងៗពួកគេនឹងបានជួបមនុស្សថ្មីៗជានិច្ច។

៣.សន្សំលុយបន្តិចៗម្តងចាំបណ្តាក់ទុនតាមក្រោយ៖ប្រជាជនចិនភាគច្រើនពួកគេព្យាយាមហាមចិត្តខ្លួនឯងខំសន្សំលុយឱ្យបានច្រើនទើបបណ្តាក់ទុនធ្វើអ្វីមួយហើយបើចង់រកស៊ីពួកគេមានលុយនៅក្នុងដៃល្មម។ជាពិសេសការមានលុយដើម្បីចាប់ផ្តើមរកស៊ីដោយខ្លួនឯងវាមិនសូវមានហានិភ័យខ្ពស់ពេលជួបបរាជ័យដូចការខ្ចីលុយអ្នកដទៃដើម្បីមករកស៊ីឡើយ។

៤.ហ៊ានចាប់ផ្តើមពីតូច៖ជនជាតិចិនភាគច្រើនតែងតែមិនសូវខ្វល់អំពីការខ្មាស់អៀននៅរឿងតូចតាចដែលពួកគេកំពុងធ្វើនោះទេ។ជាក់ស្តែងប្រសិនបើគេមានសមត្ថភាពក្នុងការធ្វើនំចាខ្វៃហើយនៅពេលដែលគេមានដើមទុនបន្តិចបន្តួចនោះគេនឹងចាប់ផ្តើមរកស៊ីនៅតាមដងផ្លូវតែម្តងដោយមិនមានភាពខ្មាស់អៀនឡើយ។

៥.ទិញរបស់ត្រូវ៖ការរកស៊ីមិនថាអ្នកប្រកបរបរអ្វីនោះទេការបញ្ជុះតម្លៃគឺតែងតែមានជានិច្ចប្រសិនបើអ្នកជាអ្នកលក់ដោយមិនព្រមបញ្ជុះតម្លៃទាល់តែសោះ នោះអតិថិជនរបស់អ្នកនិងរត់ចោលអ្នកជាក់ជាមិនខាន។ចំណែកក្នុងនាមយើងជាអ្នកទិញបើទោះបីយើងមានលុយច្រើនយ៉ាងណាយើងមិនគួរទិញរបស់ដោយមានការចង់បានភ្លាមៗពេកនោះទេពោលគឺយើងត្រូវតែតថ្លៃជាមុនសិនសឹមទិញតាមក្រោយ។

៦.ទំនាក់ទំនងដោយវោហាសាស្ត្រ៖អ្នកជំនួញពូកែៗរបស់ប្រទេសចិនភាគច្រើនតែងតែមានជំនាញខាងវោហាសាស្រ្តដោយពួកគេចូលចិត្តប្រើពាក្យណាដែលមនុស្សចង់ស្តាប់បំផុត។ជាក់ស្តែងលោកJack-Ma ស្ថាបនិកក្រុមហ៊ុនAlibabaដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំបំផុតប្រចាំប្រទេសចិននោះ តែងតែលើកឡើងពីការបរាជ័យរបស់ខ្លួនដែលធ្វើឱ្យមនុស្សស្តាប់ហើយដកជាប់នៅក្នុងចិត្តជារៀងរហូតដូចពាក្យគាត់និយាយថា“ខ្ញុំធ្លាប់ទៅដាក់ពាក្យចូលធ្វើការនៅក្នុងហាងKFCហើយអ្នកទៅសម្ភាសន៍ជាមួយខ្ញុំជាប់ទាំងអស់មានតែខ្ញុំម្នាក់គត់ដែលមិនធ្លាក់”។

៧.មិនមើលងាយលុយទោះបី១កាក់មួយសែន៖បើជនជាតិចិនជាអ្នកមានស្តុកស្តម្ភបានឃើញលុយមួយរៀលជ្រុះនៅលើឥដ្ឋគេនឹងរើសយកមកទុកជាក់ជាមិនខានហើយប្រសិនបើកូនរបស់គេធ្វើឱ្យជ្រុះបាយមួយគ្រាប់នៅលើកម្រាលគេនឹង​ឱ្យកូនរបស់គេរើសយកមកញ៉ាំវិញភ្លាមធ្វើបែបនេះមិនមែនព្រោះតែកំណាញ់ហួសហេតុនោះទេតែគេមិនចង់ឱ្យកូនរបស់គេមើលងាយលុយមួយកាក់មួយសែនឡើយ។ក៏ប៉ុន្តែគេក៏មិនបានបង្រៀនកូនរបស់ពួកគេឱ្យមើលតែលុយតែមួយមុខនោះដែរ៕

ប្រភព៖wearekhmer

%d bloggers like this: