អីយ៉ាឡូយអស់ទាស់! ​បែកគ្នា៦ខែថាមិនត្រូវគ្នាវិញទេ ​ដល់ត្រូវគ្នាវិញចូលដណ្តឹងយកធ្វើប្រពន្ធហ្មងទៅកុំឪ្យចាំយូរ..

មិនគួរអោយជឿនថាគូស្នេហ៍ណា ​ដែលថាស្រលាញ់គ្នាហើយមិនឈ្លោះប្រកែកគ្នា,មិនខឹងគ្នា,មិនងរគ្នានោះ,​ធម្មតាចានក្នុងរាវតែងតែមានការប៉ះទង្គិចជារឿងធម្មតា ​មិនថាស្នេហាគូសង្សារ​ឬប្តីប្រពន្ធនោះឡើយ ហើយក៏ធ្លាប់ឆ្លងកាត់ស្នេហាដែលមានភាពផ្អែមល្ហែមនិងការបែកបាក់គ្នា ព្រមទាំងអារម្មណ៏ស្រលាញ់គេតែម្នាក់ឯងថាវាសែនពិបាកយ៉ាងណា។

ជាក់ស្តែងគូស្នេហ៍មួយគូនេះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំង រហូតធ្វើឲ្យមានអ្នកស៊ែរចែករំលែករហូតទៅដល់ជាង២ពាន់ដងឯណោះ ព្រោះតែខាងប្រុសដែលធ្លាប់ជាសង្សារចាស់របស់នាង បានសុំនាងត្រូវគ្នាវិញរួចចូលស្ដីទៅតាមប្រពៃណីតែម្ដង។

ក្នុងនោះដែរនារីខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះJuu Taaនិងមានឈ្មោះពិតថា(ដួង សុជាតា)បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖(បែកគ្នា៦ខែហេីយ ថាមិនត្រូវគ្នាវិញទេ ណាដឹងថាត្រូវគ្នាហេីយចូលដណ្ដឹងបេីដឹងចឹងត្រូវគ្នាតាំងយូរThank you mom and dad)។ ប្រិយមិត្តវិញយល់យ៉ាងណាដែរ?








%d bloggers like this: