សូមជួយស៊ែរផង! សៀវភៅជាសម្ភារៈសម្រាប់បម្រេីឱ្យការរៀនសូត្ររបស់សិស្សនិស្សិត មិនគួរដាក់រូបភាពណាដែលប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្សឡើយ!

យោងតាមគណនីហ្វ៊េសបុកមួយដែរមានឈ្មោះថា៖ស្វែងយល់ចំណេះដឹង-Knowledge បានបង្ហោះរូបអមជាមួយនិងការសរសេររៀបរាប់ថា៖📙📘សៀវភៅជាសម្ភារៈសម្រាប់បម្រេីឱ្យការរៀនសូត្ររបស់សិស្សនិស្សិតទូទាំងប្រទេសនីមួយៗ។រូបភាពដែលដាក់នៅលេីក្របសៀវភៅក៏គួរតែជារូបភាពដែលមានប្រយោជន៍និងមានតម្លៃគ្រប់គ្រាន់សម្រាប់ការទាញយកចំណេះដឹងឬយ៉ាងហោចណាស់វាមិនបណ្តាលឱ្យមានការប៉ះពាល់សម្រាប់ការរៀនសូត្ររបស់សិស្ស។

ក្នុងនាមនាងខ្ញុំជាគ្រូបង្រៀនម្នាក់នាងខ្ញុំសូមមិនគាំទ្រចំពោះការដាក់រូបភាពនៅលេីក្របសៀវភៅទាំងឡាយណា ដែលប៉ះពាល់ដល់អារម្មណ៍សិស្សដែលកាន់តែធ្វេីឱ្យសិស្សមានការងប់ងល់ឈ្លក់វង្វេងកាន់តែខ្លាំង។​ដូច្នេះសូមបងប្អូនអាជីវករមេត្តាគិតឡេីងវិញម្តងទៀតចំពោះបញ្ហានេះ។​សូមចែករំលែកបន្ត🙏