លោក​ អុឹម​ ជីវ៉ា!! ខ្ញុំមិនចេះខ្លាចឬព្រឺរោមរឿងប្តឹងរបស់លោក ហេងឡុងឡើយ…

ប្រិយមិត្ត​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមកហេីយដែលកាលពី​រសៀល​ម្សិលមិញ​នេះ​លោក​ អុឹម​ ជីវ៉ា​បានសុំធ្វើការលាលែងពីមុខដំណែងជាក្រុមប្រឹក្សាភិបាលរបស់សមាគមន៏សិល្បករខ្មែរនិងបានលេីកឡេីង​នៅ​ហេតុផល​ជាច្រើន​ ថែម​ទាំង​មានការ​ស្នេីរ​សុំ​ឲ្យ​មានការ​បកស្រាយ​ទាក់ទង​នឹង​រឿង​រ៉ាវ​មួយ​ចំនួន​ពី​លោក​ ហេង​ ឡុង​ និង​អ្នក​នាង​ចន​ ច័ន្ទលក្ខិណា​ផងដែរ​។

ក្រោយ​ពី​មានការ​លើក​ឡើង​បែប​នេះ​រួចមក​ស្រាប់តែ​លោក​ ហេង​ ឡុង​ក៏បាន​ឆ្លើ​យតប​ទៅ​វិញ​ថា៖​(ខ្ញុំបាទកំពុងតែឲ្យមេធាវីសិក្សាផ្លូវច្បាប់​ករណីលោក អុឹម ជីវ៉ា ដែលបានផុសនិយាយបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងសមាគមន៏មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលមានខ្ញុំបាទជាប្រធាន។ខ្ញុំសុំឱ្យលោក អុឹម ជីវ៉ារកភស្តុតាងនូវអ្វីដែលលោកបាននិយាយបើក្នុង២៤ម៉ោង​លោកមិនមានភស្តុតាងទេ ហើយមិនសុំទោសជាសាធារណៈទេខ្ញុំបាទនឹងដាក់ពាក្យបណ្ដឹងដើម្បីការពារភាពស្អាតស្អំនិងរកយុត្តិធម៌របស់សមាគមន៏)។

ទន្ទឹម​នឹង​នេះ​ដែរ​លោក​ អុឹម​ ជីវ៉ា​ក៏មិនបាន​បង្អស់​យូរ​នោះ​ដែរ​ដោយលោកបាន​ធ្វើ​ការ​ឆ្លើយតប​ទៅកាន់​លោក​ ​ហេង​ ឡុង​ តាមរយៈ​គេហទំព័រ​ហ្វេសបុក​ឈ្មោះ​ សិល្បករ​កម្ពុជា​ដោយមាន​ខ្លឹមសារ​ទាំង​​ស្រុង​ដូច​តទៅ​៖​(ខ្ញុំចង់ប្រាប់ទៅលោក ហេង ឡុង ថាមិនបាច់​អោយដល់២៤ម៉ោងទេគោលជំហររបស់ខ្ញុំ.ខ្ញុំមិនសុំទោសលោកឯងជាដាច់ខាតបើលោកឯងប្តឹង.ប្តឹងទៅសូមអញ្ជើញខ្ញុំស្វាគមន៍ជានិច្ច!ខ្ញុំអោយលោកឯងបំភ្លឺ៩ចំនុចបើលោកឯងបំភ្លឺបានមិនបានជាសិទ្ធលោកឯងជាប្រធានសមាគម ឬលោកឯងមិនហ៊ានបកស្រាយ?

អីក៏អស្ចារ្យម្លេះលោក!ខ្ញុំអោយលោកឯងបកស្រាយបំភ្លឺបែជាប្តឹងខ្ញុំ??សូមអោយបងប្អូនមហាជនជួយយពិ​ចារណាដោយការគួរផង!សូមបញ្ជាក់ថាខ្ញុំមិនចេះខ្លាចឬព្រឺរោមរឿងប្តឹងរបស់លោក ហេងឡុងឡើយ..!ខ្ញុំជាអ្នកក្រប្រវត្តិជាក្មេងវត្តនាគវ័ន្តរស់ដោយសាបាយ​បាត្រព្រោះព្រះសង្ឃវត្តនាគវ័ន្តបានទូន្មានខ្ញុំថាកើតជាមនុស្សត្រូវមានគុណធម៌.កុំខ្លាចការពិត.កុំខ្លាចអំពើអាក្រក់។






%d bloggers like this: