អ្នកជំនាញ​ដាស់តឿន​ដល់អ្នក​ដែល​ចិត្ត​ញុំាគ្រឿង​ក្នុងជ្រូកទាំង ៥ កន្លែងនេះ ប្រយ័ត្នកើតជំងឺធ្ងន់ធ្ងរ ព្រោះវាសំបូរទៅដោយមេរោគខ្លាំងណាស់!

មនុស្សមួយចំនួនចូលចិត្តញុំាគ្រឿងក្នុងជ្រូកខ្លាំងណាស់ទោះបីជាយ៉ាងណាក៏ដោយសូមអ្នកយកចិត្តទុកដាក់ចំពោះការញុំារបស់អ្នកផងព្រោះរបស់អ្នកដែលអ្នកចូលចិត្តញុំានេះប្រហែលជាធ្វើអោយមានគ្រោះថ្នាក់នាថ្ងៃខាងមុខដោយសារតែវាសំបូរទៅមេរោគណាស់។អ្នកជំនាញបានប្រាប់ថាគ្រឿងក្នុងជ្រូកទាំង៥ កន្លែងនេះបើអាចសូមជៀសវាងប្រយ័ត្នឆ្លងមេរោគ៖

១.ឈាមជ្រូក៖ឈាមជ្រូកមានផ្ទុកទៅដោយជាតិពុល។ថ្វីត្បិតតែឈាមជ្រូកត្រូវបានគេចាត់ទុកថាជាអាហារដែលសំបូរទៅដោយជាតិដែកក៏ដោយប៉ុន្តែឈាមជ្រូកក៏ជាអាហារដ៏គ្រោះថ្នាក់បំផុតសំរាប់សុខភាពផងដែរ។បើសិនបើអ្នកទិញប៉ះចំឈាមជ្រូកងាប់(ងាប់ដោយឯកឯងរឺដោយសារជំងឺ)រឺឈាមជ្រូកដែលមិនស្រស់នោះអ្នកនឹងជួបគ្រោះថ្នាក់។ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើអ្នកចូលចិត្តញុំាឈាមជ្រូកសូមចំអិនអោយបានឆ្អិនល្អ ព្រោះបើស្ទើឆ្អិនស្ទើឆៅនោះ មេរោគនឹងចូលទៅក្នុងខ្លួនអ្នកហើយវានឹងបណ្តាលអោយអ្នកមានជំងឺធ្ងន់ធ្ងរផ្សេងៗ។ជាក់ស្តែងកាលពីឆ្នាំ២០១៧នៅមន្ទីរពេទ្យVietnam-Tropicalបានទទួលអ្នកជំងឺធ្ងន់ធ្ងរម្នាក់ដែលបណ្តាលមកពីការញុំាឈាមជ្រូកដែលមានផ្ទុកមេរោគ។ដែលកាលណោះមានអ្នកជំងឺខ្លះបានស្លាប់ហើយអ្នកខ្លះទៀតបានកាត់អវៈយវៈចោល។

២.ថ្លើមជ្រូក៖អ្នកដឹងហើយថាថ្លើមគឺជាកន្លែងដែលបញ្ចេញជាតិពុល។ការពិតមិនមែនតែថ្លើមជ្រូកទេថ្លើមសត្វគ្រប់ប្រភេទទាំងអស់សុទ្ធតែមិនល្អក្នុងការទទួលទាន។ថ្លើមមិនមែនត្រឹមតែទទួលខុសត្រូវទៅលើការបញ្ចេញជាតិពុលប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងសំបូរទៅដោយបាក់តេរីដែលបង្កអោយកើតទៅជាជំងឺមហារីកផងដែរ។សំរាប់មនុស្សដែលមានវ័យចំណាស់ហើយមានសុខភាពខ្សោយរឺមានបញ្ហាបេះដូងមិនគួរញុំាថ្លើមជ្រូកទេព្រោះពួកគាត់​ងាយនឹងទទួលជាតិពុលបន្ថែមទៀតចូលទៅក្នុងខ្លួន។

៣.សួតជ្រូក៖សួតជ្រូកគឺជាផ្នែកមួយដែលកខ្វក់បំផុតហើយសំបូរទៅដោយបាក់តេរីដោយសារតែផ្នែកនេះគឺជាកន្លែងដែលខ្យល់ចេញចូល។ដូច្នេះពេលទទួលទានសួតជ្រូកធ្វើអោយអ្នកងាយនឹងទទួលយកនូវសារធាតុកខ្វក់ទាំងនោះចូលទៅក្នុងខ្លួន។សំរាប់មនុស្សដែលមានសុខភាពធម្មតាអាចញុំាសួតជ្រូកបាន ដែលសូមលាងសំអាតបានស្អាតល្អជាមុនសិនហើយកុំញុំាញឹកញាប់ពេកយូរៗម្តងបានហើយ។សំរាប់មនុស្សវ័យចំណាស់រឺមនុស្សដែលមានជំងឺរុំារ៉ែមិនគួរញុំាទេ។

៤.ពោះវៀនជ្រូក៖មនុស្សភាគច្រើនចូលចិត្តញុំាត្រង់ផ្នែកនេះខ្លាំងណាស់។ពោះវៀនរបស់ជ្រូកគឺជាកន្លែងផ្ទុកនូវកាកសំណល់អាហារ។អតិសុខុមប្រាណចូលចិត្តរស់នៅទីនោះខ្លាំងណាស់ហើយជាពិសេសនោះគឺពួកប៉ារ៉ាសិតក៏ដូចជាបាក់តេរីជាច្រើនផងដែរដែលវាអាចនឹងបង្កអោយមានជំងឺ។ប្រសិនបើអ្នកញុំាពោះវៀនជ្រូកដោយមិនបានលាងសំអាតបានស្អាតល្អនោះទេបាក់តេរីទាំងនោះនឹងចូលទៅក្នុងខ្លួនរបស់អ្នកហើយបណ្តាលអោយមានជំងឺផ្សេងៗដូចជា​រោគប្រគ្រីវជំងឺរលាកលំពែងធ្ងន់ធ្ងរខ្លាញ់រុំថ្លើមជំងឺធាត់ជាដើម។

៥.ខួរជ្រូក៖មនុស្សគ្រប់គ្នាចូលចិត្តញុំាខួរជ្រូកជាពិសេសអ្នកម្តាយភាគច្រើនតែងតែអោយកូនៗញុំាខួរជ្រូកដោយសារគិតថាខួរជ្រូកនឹងជួយអោយកូនឆ្លាត ប៉ុន្តែការពិតខួរជ្រូកមិនបានជួយជំរុញអោយក្មេងៗមានភាពវៃឆ្លាតនោះទេ។ផ្ទុយទៅវិញបង្ខំអោយកូនញុំាខួរជ្រូកច្រើនងាយនឹងធ្វើអោយពួកគេប្រឈមមុខនឹងជំងឺធាត់លើសទំងន់ខ្លាញ់ក្នុងឈាមនិងជំងឺបេះដូងផងដែរ ព្រោះថាខួរជ្រូកសំបូរទៅដោយសារធាតុចិញ្ចឹមច្រើន។ខួរជ្រូក១០០ក្រាមមានផ្ទុកកូស្តេរ៉ុលដល់ទៅ២៥០០មីលីក្រាមដែលខ្ពស់ជាងតំរូវការប្រចាំថ្ងៃរហូតដល់ទៅ៨ដងឯណោះ។

%d bloggers like this: