ប្រយ័ត្នផង! បុរសម្នាក់ញៀនលេងហ្គេមទូរស័ព្ទដាច់យប់ច្រើនពេករហូតដល់ភ្នែកមួយចំហៀងមើលអីលែងឃើញ!

ចិន៖បុរសដែលញៀននឹងការលេងហ្គេមម្នាក់ត្រូវបានគេរាយការណ៍ថាភ្នែកមួយចំហៀងមើលអីលែងឃើញក្រោយពីរូបគាត់អនុវត្តទម្លាប់ដ៏អាក្រក់មួយគឹចំណាយពេលលេងហ្គេមដាច់យប់ស្ទើរតែរាល់ថ្ងៃនិងត្រូវក្រោកពីព្រលឹមទៅធ្វើការងារជាប្រចាំទៀតផង។ជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយដោយគ្រាន់បញ្ជក់ថាគាត់ជាជនជាតិចិនរស់នៅក្នុងតំបន់Shenzhen-Songgangខេត្តGuangdongភាគខាងត្បូងប្រទេសចិន។ជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនដំបូងរូបគាត់ចេះមានបញ្ហាស្រវាំងភ្នែកហើយបើទោះជារូបគាត់បានព្យាយាមប្រើប្រាស់ថ្នាំបន្តក់ភ្នែកយ៉ាងទៀតទាត់ក៏នៅតែមិនធូរស្រាលឡើយហើយស្រាប់តែពេលថ្មីៗនេះភ្នែកខាងឆ្វេងរបស់គាត់ត្រូវមើលអ្វីលែងឃើញទាំងស្រុងតែម្តង

វេជ្ជបណ្ឌិតឯកទេសភ្នែកបានពន្យល់ស្ថានភាពនេះថា ដោយសារតែជនរងគ្រោះប្រើប្រាស់ភ្នែកសម្លឹងមើលហ្គេមទូរស័ព្ទខ្លាំងពេករហូតសរសៃរ៉េទីននៅក្នុងភ្នែកខាងឆ្វេងរបស់គាត់ត្រូវបាកបែកធ្លាយនិងបង្កឲ្យមានកំណកមកបាំងនៅពីមុនប្រស្រីភ្នែកទើបធ្វើឲ្យភ្នែកឆ្វេងរបស់គាត់មើលអ្វីមិនឃើញ។ យ៉ាងណាក្តីវេជ្ជបណ្ឌិតបានឲ្យដឹងថា បញ្ហានេះអាចព្យាបាលឲ្យជាសះស្បើយវិញបានតែត្រូវការពេលវេលាយូរបន្តិច។សូមបញ្ជាក់ជូនថានេះមិនមែនជាករណីទី១ ឡើយដែលអ្នកញៀននឹងការលេងហ្គេមមានបញ្ហាភ្នែកឬបញ្ហាសុខភាពផ្សេងៗនោះដូចនេះហើយដើម្បីរក្សាខុសភាពឲ្យបានល្អប្រសើសុំលោកអ្នកកាត់បន្ថយការការសម្លឹងមើលទូរស័ព្ទឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន៕




ប្រភព៖KhmerNote

%d bloggers like this: