ក្តៅៗ! លោក សុវណ្ណ រិទ្ធី ប្រកាសបញ្ចប់អាជីពជាអ្នកសារព័ត៌មានសព្វថ្ងៃចោលទាំងអស់ ទៅបង្កើតមុខរបរតូចមួយតាមចិញ្ចើមផ្លូវក្រោយពីលោក…

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយនូវលោក សុវណ្ណ រិទ្ធី ដែលជាអគ្គនាយកសារព័ត៌មានTVFB ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាដែលជារឿយៗ ពួកយើងទាំងអស់គ្នាតែងតែឃើញរូបលោកចេញមុខតាមរយៈគេហទំព័រហ្វេសប៊ុកផេករបស់លោក ដើម្បីចុះទៅយកព័ត៌តាមបណ្ដាលគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជាយើងតែម្ដង។

ទទឹមនឹងនេះដែររូបលោកក៏ជាបុគ្គលដ៏ល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជាផងដែរ ដែលរូបលោកតែងតែចេញមុខប្រតិកម្មក៏ដូចជាធ្វើការរិះគន់ដល់អ្នកមានអំណាចមួយចំនួនដែលពួកគេទាំងនោះ តែងតែធ្វើអំពើខុសច្បាប់ដោយរូបលោកមិនមានភាពខ្លាចញញើតទល់តែសោះអោយតែអ្វីដែលជាការពិត។

ដោយឡែកទាក់ទងចំពោះជីវិតស្នេហារបស់លោក សុវណ្ណ រិទ្ធី ឯណោះវិញគឺសព្វថ្ងៃរូបលោកមានកូនស្រីជាទីស្រលាញ់ម្នាក់ដែលជាចំណងដៃរវាងរូបលោក ជាមួយភរិយាជាទីស្រលាញ់ ប៉ុន្ដែអ្នកទាំងពីររួមរស់នៅជាមួយគ្នាគឺមិនទាន់បានរៀបចំពិធីមង្គលការទៅតាមទំនៀមទំលាប់នៅឡើយទេ ដោយគ្រាន់តែមានការដឹងលឺពីចាស់ទុំទាំងសងខាងតែប៉ុណ្ណោះ។

ប៉ុន្ដែនៅខែធ្នូខាងមុខនេះរូបលោកនឹងដឹកដៃភរិយាជាទីស្រលាញ់របស់លោក ចូលរោងការហើយដោយអ្នកទាំងពីរបានថតរូបPre Wedding រួចរាល់អស់ហើយ។យ៉ាងណាមិញស្រាប់តែមុននេះបន្ដិចនារសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩នេះ លោក សុវណ្ណ រិទ្ធីបានបង្ហើបពីគម្រោងរបស់ខ្លួននាពេលអនាគត បន្ទាប់ពីរៀបការហើយ

ដោយរូបលោកបានលើកឡើងឲ្យដឹងថា៖(ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាខ្ញុំរួច…ខ្ញុំបានសន្យាជាមួយភរិយាខ្ញុំបង្កើតមុខរបរតូចមួយតាមចិញ្ចើមផ្លូវ…ហើយនឹងបញ្ចប់អាជីពជាអ្នកសារព័ត៌មានសព្វថ្ងៃចោលទាំងអស់)៕








%d bloggers like this: