យូរៗទៅបាត់មិត្តភក្តិអស់! ដឹងមកពីហេតុអីទេ?

ចំណែកមួួយនៃការលូតលាស់នៃជីវិត គឺការបាត់បង់មិត្តមួយចំនួនដែលយើងធ្លាប់គិតថានឹងដើរកាត់ទុក្ខលំបាកជាមួួយគ្នាបានយូរអង្វែង។ ប៉ុន្តែអ្នកទាំងនោះចាប់ផ្តើមដើរចេញ ពីជីវិតយើងម្តងម្នាក់ដែលយើងខ្លួនឯងពេលខ្លះ មិនដឹងថាពេលណា និងហេតុអ្វីអោយច្បាស់នោះទេ ៖

១. ពេលវេលារបស់យើងមានការផ្លាស់ប្តូរ

នៅពេលដែលយើងកាន់តែចាស់ទៅ យើងតែងចំណាយពេលលើការងារនិងការរៀនសូត្រច្រើនជាងមុន ដែលធ្វើអោយការផ្តល់ពេលវេលាអោយគ្នាទៅវិញទៅមកកាន់តែតិចទៅ ហើយយូរៗវាអាចនឹងបាត់បង់។

២. យើងភ្លេចថាមិត្តភាពក៏ត្រូវការការពារដែរ

យើងពេលខ្លះភ្លេចថាដើម្បី រក្សាមិត្តភាពមួយវាត្រូវការការលះបង់អ្វីខ្លះ ហើយវាសំខាន់យ៉ាងណាសំរាប់ខ្លួន។ យើងច្រើនគិតថាវានឹងមិនទៅណាទេ ហើយវាក៏មិនរីកចំរើនដូចការរៀនសូត្ររបស់យើងដែរ។

៣. ការស្រលាញ់ក៏អាចប៉ះពាល់មិត្តភាពដែរ

ជាធម្មតានៅពេលដែលយើងស្រលាញ់នរណាម្នាក់ យើងតែងផ្តល់អាទិភាពដល់ម្នាក់នោះ ច្រើនជាងមិត្តឯទៀតដែលធ្វើអោយមានការអាក់អន់ស្រពោនចិត្តផ្សេងៗរវាងគ្នា ហើយយូរៗទៅគេនឹងបង្កើតគំលាតពីយើងកាន់តែឆ្ងាយ។

៤. រាប់អានមនុស្សខុស

ពេលខ្លះ ស្រាប់តែមានអារម្មណ៍នឿយហត់មួួយរំពេច ដែលពេលខ្លះគិតថាមានតែខ្លួនម្នាក់ឯងដែលខំប្រឹងរក្សាមិត្តភាពនោះ ហើយយូរៗនឹងចង់លះបង់វា ដោយសារពំុអាចស្វែងរកមូលហេតុនឹងរក្សាវាទុកតទៀត។

៥. កាន់តែធំឡើង មិត្តកាន់តែច្រើន

ការរក្សារង្វង់មិត្តមួយក្រុមអោយយូរអង្វែងវាមិនមែនជាការងាយស្រួលនោះទេ ពីព្រោះមិត្តថ្មី ៗដែលយើងរាប់អានក៏អាចជំនាស់មិត្តពីមុនរបស់ខ្លួនបាន។

%d bloggers like this: