ប្រពៃណាស់! កូនក្រមុំមីយ៉ាន់ម៉ា ​ហេតុតែស្រលាញ់សំលៀកបំពាក់រៀបការប្រពៃណីខ្មែរពេក ​សុខចិត្តមកខ្មែរថតរូបដើម្បីទុកតាំងមុខរោងការនៅប្រទេសខ្លួន…

ដូចដែលយើងបានដឹងរួចមកហើយថាសិល្បៈ.វប្បធម៌​និងប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណពិតជាល្អផូផង់ណាស់ ជាពិសេសពីឈុតប្រពៃណីរៀបអាពាហ៍ពិពាហ៍ខ្មែរតែម្តង។ជាក់ស្តែងមានបរទេសមួយចំនួនមិនតិចអ្នកទេសុទ្ធតែប៉ងប្រាថ្នាចង់គ្រងឈុតបុរាណខ្មែរ​ជាពិសេសគឺឈុតរៀបការតែម្តងព្រោះតែឈុតដ៏ស្រស់ស្អាតផូរផង់របស់ខ្មែរមើលទៅស្អាតប្លែកគួរឱ្យចាប់អារម្មណ៍។

រហូតជនបរទេសប៉ែកអឺរ៉ុបមួយចំនួនសុខចិត្តមកថតរូបរៀបការនៅស្រុកខ្មែរទុកជាអនុស្សាវរីយ៍ទៀតផងថ្មីៗនេះផងដែរ ​ឈុតរៀបការប្រពៃណីខ្មែរត្រូវបានចាប់ចិត្តស្រលាញ់ពីប្រទេសក្បែរតើងទៀតហើយដោយក្នុងនោះកូនក្រមុំជនជាតិមីយ៉ាន់ម៉ាមួយរូបដែលជិតដល់ថ្ងៃរៀបការទៅហើយនោះសុខចិត្តមកស្រុកខ្មែរដើម្បីថតឈុតរៀបការរបស់ខ្លួនក្នុងឈុតសំណលៀកបំពាក់ប្រពៃណីខ្មែរទៅវិញ​ធ្វើឱ្យមានការភ្ញាក់ផ្អើលនិងកោតសរសើរពេញបណ្តាញសង្គមហ្វេសប៊ុក។

តាមរយៈគណនីហ្វេសប៊ុកផេកសម្អាងការមួយមានឈ្មោះថាGoldEmbellishmentandSalonបានបង្ហោះរូបកូនក្រមុំកូនកំលោះមីយ៉ាន់ម៉ា គ្រងឈុតរៀបការប្រពៃណីខ្មែរជាច្រើនសន្លឹក​ថែមទាំងរៀបរាប់ថា៖«កូនក្រមុំមីយ៉ានម៉ា👰🏻💍👑គាត់ថាគាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរ ចឹងហើយគាត់ចង់ថតដើម្បីដាក់បង្ហាញក្នុងថ្ងៃកម្មវិធីគាត់នៅប្រទេសគាត់❤️❤️❤️អរគុណដែលស្រលាញ់ប្រទេសកម្ពុជានិងសេវាកម្មរបស់ហ្គោល-សំអាងការនិងសាឡន(កំពង់សោម)។នេះពិតជាមោទកភាពនៃប្រទេសខ្មែរប្រាកដមែន​​ដែលសូម្បីតែប្រទេសជិតខាងភូមិផងរបងក៏មានចិត្តស្រលាញ់ទំនៀមទម្លាប់ខ្មែរបែបនេះ៕







ប្រភព៖សេដឡាហ្វ

%d bloggers like this: