ជួយស៊ែអោយឪពុកម្ដាយក្មេងបានដឹងផង ! ជនសង្ស័យដែលចាប់ក្មេងយកទៅលក់ ចាប់បានហើយនៅផ្សារស្ទោងខេត្តកំពុងធំ….

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នំា២០១៩នេះ កូនរបស់អ្នកស្រីដែ​លត្រូវគេលួចនោះ​មានឈ្មោះប៊ុនថា សុពៀន អាយុ១ឆ្នាំ៩ខែត្រូវ​បាននារីម្នាក់លួ​ចចេញពីផ្ទះរបស់អ្នកស្រីតែម្ដង។ គ្រួសារអ្នកស្រី លន ប៉ិ ត្រូវបាននារីម្នាក់លួចយកកូនស្រីពីផ្ទះបាត់ដែលស្ថិតក្នុងភូមិផ្សារកំបូល,សង្កាត់កំបូល,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។


បានបាត់តាំងពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នំា២០១៩មកដល់ពេលនេះនៅតែមិនទាន់រកឃើញនៅឡើយពួក​គាត់បានលើកដៃទទូចសុំ​ការអន្តរាគមន៍ពីសមត្ថកិច្ចគ្រប់ច្រកល្ហកនិងប្រជាពលរដ្ឋផងដែរប្រសិនបើឃើញក្មេងស្រីដូចក្នុងរូបភាពខាងក្រោមសូមមេត្តាជួយផ្ដល់ដំណឹងជូនគ្រួសារគាត់ផង។ ក្រោយពីបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករួចមក មិនយូរប៉ុន្មានសមត្ថកិច្ចក៍បានតាមចាប់ស្រ្តីដែលជាជនសង្ស័យនោះបានហើយ។ ជាក់ស្ដែងបើយោងតាមប្រភពគណនីយហ្វេសប៊ុកមួយឈ្មោះDara Chindaដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុនបានឲ្យដឹងថា៖ ថ្ងៃ16 11 2019 ចាប់បានជនសង្ស័យដែលចាប់ក្មេងយកទៅលក់.ចាប់បាននៅផ្សារស្ទោងខេត្តកំពុងធំ សូមជួយស៊ែអោយឪពុកម្ដាយក្មេងនេះបានដឹងផង







%d bloggers like this: