អបអរសាទរផង! ពន្ធនាគារទំនើប​ដំបូង​គេ​នៅ​កម្ពុជាបានសាងសង់រួចរាល់ហើយ ត្រៀមទទួល​អ្នកទោសដែលមានបំណង ចង់រស់នៅប្រកបដោយផាសុខភាព…

ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជាកំពុង​ផ្ទុក​អ្នកទោសដោយ​ហួសការ​កំណត់​។ វាជា​បញ្ហា​ដ៏​ធំ​មួយដែល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកទោស​ក្នុងប្រទេស​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​យល់ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះមានតែ​ក្រសួង​ម​ហាផ្ទៃ​ត្រូវសាងសង់​ពន្ធនាគារ​បន្ថែ​ម ដើម្បីជួយសម្រួលដល់ការងារនិងការចង្អៀតណែន ក្នុងពន្ធនាគារព្រៃសបានមួយកម្រិត។

ទន្ទឹមនឹងនេះដែរអគ្គនាយកដ្ឋានភស្តុភារនិងហិរញវត្ថុនៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៦ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងវិនិយោគសាងសង់អគារស្នាក់នៅពន្ធនាគាររវាងក្រសួងមហាផ្ទៃនិងក្រុមហ៊ុន គន្ធរីខុន ហូលឌីង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារនិងហិរញវត្ថុនៃក្រសួងមហាផ្ទៃ។

យ៉ាងណាមិញគិតមកដល់ពេលនេះគឺមានរយៈពេល៣ឆ្នាំនិង៦ខែមកហើយ ដែលពន្ធនាគារ​ទំនើប​ដំបូង​គេ​នៅ​កម្ពុជាខាងលើនេះគឺបានសាងសង់​រួចរាល់ហើយ ដោយបានប្រគល់​ជូន​ក្រសួងមហាផ្ទៃ។ ក្នុងនោះដែរយោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយឈ្មោះVann Makara បានសរសេរប្រាប់ឱ្យដឹងថា៖
(ពន្ធនាគារ​ទំនើប​ដំបូង​គេ​មួយ​កន្លែង​ ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​គន្ធ​រី​ខុនហូល​ឌី​ង​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​មណ្ឌល​អប់រំ​កែប្រែ​ម​១(​ព្រៃ​ស​)ដែល​ត្រូវ​សាងសង់​លើ​ផ្ទៃដី១,៥ហិ​កតាដោយ​គម្រោង​ទី​១បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​ហើយដោយក្រុមហ៊ុន​បានប្រគល់​ជូន​ក្រសួងមហាផ្ទៃកាលពីព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកាឆ្នាំ២០១៩​)៕




%d bloggers like this: