ដំណឹងល្អ ! ប្រជាជនខ្មែរនឹងឃើញតំណក់ប្រេងដំបូង របស់កម្ពុជានៅឆ្នាំ២០២០ ក្នុងបរិមាណដ៏ច្រើន…

ក្រុមហ៊ុនគ្រីសអែននីជី(KrisEnergy)របស់ប្រទេសសិង្ហបុរីដែលទទួល​បានសិទ្ធិវិនិយោគគម្រោងប្រេង​កាតប្លុក(A)របស់កម្ពុជាបា​នអះអាងថា ការបូមប្រេងកាតចេញ​ពីតំបន់អប្សរា គ្រោងនឹងត្រូវធ្វើឡើងនៅឆ​មាសទី១ឆ្នាំ២០២០ខាងមុខនេះ ដែលមានអត្រាផលិតកម្មខ្ពស់​បំផុត៧៥០០បារ៉ែល​ក្នុង១ថ្ងៃ។ការអះអាងបែបនេះរបស់KrisEnergyធ្វើឡើងក្នុងសេចក្តីប្រកាស​ព័ត៌មានចុះកិច្ចសន្យា​សាងសង់ផ្លាតហ្វមបូម​ប្រេងសម្រាប់តំ​បន់ប្រេងអប្សរា។KrisEnergy បានបញ្ជាក់យ៉ាងដូច្នេះថា«ប្រេងពីតំបន់​អប្សរាត្រូវបានគ្រោងនឹងផលិតក្នុងឆ​មាសទី១ឆ្នាំ២០២០ ហើយតំប​ន់នេះត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រា​ផលិតកម្មខ្ពស់បំផុត​៧៥០០បារ៉ែលក្នុង១ថ្ងៃ»។ក្រុមហ៊ុន គ្រីសអេនើជី(អប្សរា)ឯ.ក បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន PT Profabដើម្បីផ្គត់ផ្គង់ផ្លាតហ្វមក្បាលអណ្តូងផលិតកម្មខ្នាតតូចសម្រាប់តំបន់ប្រេងអប្សរាដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់របស់កម្ពុជា។


ថ្លែងក្នុងឱកាសចូលរួមបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្ររបស់ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង នៅលើទឹកដីខេត្តកំពតនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ លោក ស៊ុយ សែម បានអះអាងថា៖កម្ពុជានឹងផលិតដំណក់ប្រេងទី១ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រុមហ៊ុនគ្រីសអេនើជី(អប្សរា) ឯ.ក បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនPT Profabដើម្បីផ្គត់ផ្គង់ផ្លាតហ្វមក្បាលអណ្តូងផលិតកម្មខ្នាតតូចសម្រាប់តំបន់ប្រេងអប្សរាដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់របស់កម្ពុជា។ ថ្លែងក្នុងឱកាសចូលរួមបើកសម្ពោធ​ដាក់ឲ្យដំណើរការជាផ្លូវការ​រោងចក្ររបស់​ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង នៅលើទឹកដីខេត្ត​កំពតនៅ​ព្រឹកថ្ងៃទី១៤ខែវិច្ឆិកា។ លោក ស៊ុយ សែម បានអះអាងថាកម្ពុជានឹងផលិតដំណ​ក់ប្រេងទី១ក្នុងពេ​លដ៏ខ្លីខាងមុខនេះ។លោករដ្ឋមន្ត្រីបានបញ្ជាក់ថា«ទន្ទឹមនឹងច្បាប់ប្រេងកាតដែលទើបបានអនុម័តនិងដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះយើងមានគម្រោងប្រេងកាតប្លុក(A)ដែលវិនិយោគដោយក្រុមហ៊ុនគ្រីសអែននីជី(KrisEnergy)មកពីប្រទេសសិង្ហបុរីកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍និងផលិតកម្ម។ តាមផែនការរបស់ក្រុមហ៊ុនកម្ពុជានឹងផលិតដំណក់ប្រេងទីមួយរបស់យើងក្នុងពេលដ៏ខ្លីខាងមុខនេះ»។