មានបុរសម្នាក់តេច្រឡំលេខចូលសម្តេចតេជោ ខណៈពេលកំពុងតែថ្លែងសន្ទរៈកថានៅក្រុងព្រះសីហនុ…

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីបើ​កការដ្ឋានសាង​សង់ផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុ។ នៅក្នុងឱកា​សនោះផងដែរសម្តេចតេជោ​ក៏បាន​ឡើងថ្លែងសន្ទរៈកថាជាសា​ធារណៈដូចសព្វដងផងដែរ។


ខណៈពេលដែលកំពុង​តែមានប្រសាសន៍ ដោយសារតែទូរស័ព្ទរោទ៍ច្រើនដងពេ​កសម្តេចតេជោក៏បាន​លើកចុចបើកspeakerឲ្យលឺតែម្តងហើយ​អ្នកតេមកបាននិយាយថា“អាឡូ!ខ្ញុំច្រលំលេខ​ហើយ”រួចសម្តេចក៏បា​នតបវិញថា“បាទ ច្រលំលេខហើយ​អញ្ជើញមកពីណាហ្នឹង? អញ្ជើញមក​ពីណាក្មួយ?” បន្ទាប់មកអ្នកតេមកច្រលំលេខនោះក៏បានចុចបិទ​បាត់តែម្តង។ សម្តេចតេជោបាន​មានប្រសាសន៍ផ​ងដែរថា៖ នេះល្អចេះប្រុសប្រសិនជា​ចេញសំលេងស្រីមកអា​លាយហើយ៕


%d bloggers like this: