ជូនពរឲ្យមានសុភមង្គល ! កូនភ្លោះស្រីទាំង២នាក់ បានរៀបការក្នុងថ្ងៃតែមួយ….

ហ្វេសប៊ុក៖​ បងប្អូនភ្លោះនិងគ្នាមិនត្រឹមតែមានមុខ​មាត់ដូចគ្នាប៉ុណ្ណោះទេតែបើ​និយាយពីចំណង់ចំណូល​ចិត្តគឺស្រដៀងគ្នាសឹងតែ១០០%ទៅហើយដែ​លមានដូចជាចូលចិត្តធ្វើរឿងអ្វីដែលដូចគ្នា ការទិញសម្លៀកបំពាក់ដូចគ្នាឬពណ៌ដូចគ្នាទៅណា​មកណាជាមួយគ្នាដែរ។ ដោយឡែកជាក់ស្ដែងនៅ​ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩ កាលម្សិលមិញ មានបងប្អូនភ្លោះស្រី២នាក់បានធ្វើឲ្យអ្នកលេង​បណ្ដាញសង្គមហ្វេសប៊ុកមា​នការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកូនភ្លោះស្រី២នាក់នោះបានរៀបពិធីអាពាហ៍ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយគ្នា។


បន្ទាប់ពីបានឃើញការបង្ហោះរបស់គណនីហ្វេសប៊ុកមួយមានឈ្មោះ Oem Chanthy បង្ហាញពីសកម្មភាពក្នុងកម្មវិធីអាពាហ៍ពិពាហ៍ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចូលរួមត្រេកអរជាខ្លាំងហើយថែមទាំងបានផ្ញើរសារអបអរសាទរជាច្រើនថាសូមឲ្យអ្នកទាំង៤ស្រលាញ់គ្នាដល់ចាស់មានសុភមង្គលជារៀងរហូត។ គួរបញ្ជាក់ផងដែរថាកម្មវិធីអាពាហ៍ពិពាហ៍មានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករនោះ ប្រព្រឹត្តិទៅនៅក្នុងត្រពាំងរាំង,ឃុំស្នោ,ស្រុកព្រៃកប្បាស ខេត្តតាកែវ៕



%d bloggers like this: