តោះរៀនធ្វើម្ហូប! របៀបធ្វើម្ហូបមាន់ស្ពៃខ្មៅ ជួយ share ចែកគ្នាមើលរៀនធ្វើញ៉ាំផង…(មានវីដេអូ)

តោះរៀនធ្វើម្ហូបដើម្បីមនុស្សជាទីស្រលាញ់របស់យើង!របៀបធ្វើម្ហូបមាន់ស្ពៃខ្មៅជួយshareចែកគ្នាមើលរៀនធ្វើញ៉ាំផងគ្រឿងផ្សំ:1.មាន់ស្រែ(ខ្ចី)2.ស្ពៃខ្មៅ 3.ប្រេងខ្យង4.ប្រេងល្ង5.ប៊ីចេង6.ស្ករស វិធីធ្វើ:1.ធ្វើមាន់លាងមាន់ឲ្យស្អាតទុកឲ្យស្រស់ទឹករួចដាក់ស្ងោរ(ស្ងោរឲ្យឆ្អិនតែកុំឲ្យផុយសាច់មាន់ជ្រុល)រួចស្រង់បេះជាបន្ទះៗល្មមមាត់(ដកឆ្អឹងចេញឲ្យអស់ពោលគឺយកតែសាច់សុទ្ធ)2.លាងស្ពៃខ្មៅរួចទុកឲ្យស្រស់ទឹកកាត់ជាកង់ៗសឹមយកទៅដាក់ស្រុះនឹងទឹកដាំពុះ ទុកមួយសន្ទុះធំឲ្យអស់ជាតិហាងសឹមលើកស្រង់យកចេញពីទឹកពុះទៅដាក់លាងនឹងទឹកត្រជាក់១សារទៀតស្រង់ទុកឲ្យស្រស់ទឹក

3.លាយល្បាយប្រេងខ្យង.ប្រេងល្ង.ប៊ីចេងនិងស្ករស កូរឲ្យសព្វសឹមយកទៅចាក់លាយច្របល់ជាមួយសាច់មាន់ផ្សេងនិងស្ពៃខ្មៅផ្សេង4.ចាក់ស្ពៃខ្មៅដែលប្រឡាក់រួចតម្រៀបឲ្យស្អាតនៅលើចានសំប៉ែតឬពងក្រពើសឹមចាក់សាច់មាន់ប្រឡាក់ពីលើ5.រុំចាននឹងប្លាស្ទីកដើម្បីរក្សាអនាម័យរួចដាក់វាក្លាស្សេនៅក្នុងកន្លែងត្រេជាក់នៃទូទឹកកក6.យកមកទទួលទានជាមួយបាយឬធ្វើជាគ្រឿងក្លែមពេលជួបជុំមិត្តភក្តិក្នុងក្រុមគ្រួសារបានយ៉ាងថ្លៃថ្នូរនិងសមរម្យ
កំណត់សម្គាល់:–ស្ករសដាក់តែបន្តិចជៀសវាងផ្អែមជ្រុល–ដាក់ម្ហូបដែលធ្វើរួចក្លាស្សេឲ្យត្រជាក់ស្រិបសឹមយកទៅទទួលទាននោះវាកាន់តែធ្វើឲ្យមុខម្ហូបមានរសជាតិឆ្ងាញ់៕









ប្រភព៖SamphorsKrom

%d bloggers like this: