ស្ងាត់​ៗ​ ​ឈិន​ ​ម៉ា​និច្ច​ ​ត្រៀម​សំបុត្រ​អញ្ជើញ​ភ្ញៀវ​យ៉ាងភ្ញាក់ផ្អើលមួយ ចូលរួម​នៅថ្ងៃទី​ ​២២ ខាងមុខនេះ​!​

នៅមុន​នេះ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាសកញ្ញា​ឈិន​-ម៉ា​និច្ច​ ​បាន​ត្រៀម​សំបុត្រ​ជាច្រើន​អញ្ជើញ​ភ្ញៀវ​ចូលរួម​នៅក្នុង​ថ្ងៃទី​២២​ខាងមុខនេះដែល​ធ្វើ​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​​តែ​យ៉ាងណា​ពិធី​នេះ​គ្រាន់តែ​ជាពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​នាង​តែប៉ុណ្ណោះ​។​ ​

​គេ​ចាំ​បាន​ថា​កាលពី​ប៉ុន្មាន​ខែមុន​ឈិន​-ម៉ា​និច្ច​ ​បាន​ទិញ​គេហដ្ឋាន​ថ្មី​នៅ​បុរី​វិមាន​ភ្នំពេញ​មានតម្លៃ​​រាប់​ម៉ឺន​ដុល្លារដែល​ធ្វើ​ឱ្យ​មិត្តភក្តិ​ក្នុង​សិល្បៈ​បើក​ភ្នែក​ធំៗ​ស្ទើរគ្រប់​គ្នា​ដោយ​មិន​នឹកស្មាន​ថា​ឈិន​-​ម៉ា​និច្ច​ ​ប្រឹងប្រែង​រហូតដល់​ចំណុច​ខ្ពស់​បែបនេះ​។​ថ្វីដ្បិត​បាន​ចូល​នៅក្នុង​ទ្រនំ​ថ្មី​មួយ​រយៈ​ក៏​ពិតមែនតែ​កញ្ញាឈិន​ -ម៉ា​និច្ច​ ​ទើប​រកបាន​ពេលា​ល្អ​ដើម្បី​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នៅ​ថ្ងៃទី​​២២​ខាងមុខនេះ​ដោយ​ក្នុង​នោះ​នាង​បាន​ត្រៀម​សំបុត្រ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ជាច្រើន​ផង​ដែរ​​។​ ​

​ឈិន​-ម៉ា​និច្ច​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​តារាចម្រៀង​ដែល​មាន​ប្រជាប្រិយ​ភាព​គួរសម​នៅក្នុង​ផលិតកម្ម​ហង្ស​​មាស​​។ខណៈ​ប្រជាប្រិយ​ភាពហាក់​កាន់តែ​ខ្ពស់​ឡើងសម្រស់​និងស្ទីល​នៃ​ការ​តែងខ្លួនតារាចម្រៀង​ឈិន​-​ម៉ា​និច្ច​ ​កាន់តែ​ស្អាត​ជាង​មុន​តែ​គេក​ម្រ​ឃើញ​នាង​លេង​ស្ទីល​សិច​ស៊ី​ដូច​តារា​ដទៃ​ណាស់​៕​ ​









ប្រភព៖ប្រជាប្រិយ

%d bloggers like this: