យូរៗ​ទៅ​បាត់​មិត្ត​ភក្តិ​អស់!​ ដឹង​មក​ពី​ហេតុ​អី​ទេ​?​

ចំណែក​មួួ​យ​នៃ​ការ​លូតលាស់​នៃ​ជីវិត ​គឺ​ការ​បាត់​បង់​មិត្ត​មួយ​ចំនួន​ដែល​យើង​ធ្លាប់​គិត​ថា​នឹង​ដើរ​កាត់​ទុក្ខលំបាក​ជាមួួ​យ​គ្នា​បាន​យូរ​អង្វែង​។​  ប៉ុន្តែ​អ្នក​ទាំង​នោះ​ចាប់​ផ្តើម​ដើរ​ចេញ ពី​ជីវិត​យើង​ម្តងម្នាក់​ដែល​យើង​ខ្លួន​ឯង​ពេល​ខ្លះ មិន​ដឹង​ថា​ពេល​ណា និង​ហេតុ​អ្វី​អោយ​ច្បាស់​នោះទេ ៖

១​. ពេលវេលារបស់យើ​ង​មាន​ការ​ផ្លាស់​ប្តូរ​

នៅ​ពេល​ដែល​យើង​កាន់​តែចាស់​ទៅ  យើង​តែង​ចំណាយ​ពេល​លើ​ការងារ​និង​ការ​រៀន​សូត្រច្រើន​ជាង​មុន ដែល​ធ្វើ​អោយ​ការ​ផ្តល់​ពេលវេលា​អោយ​គ្នា​ទៅវិញទៅមក​កាន់​តែ​តិច​ទៅ ហើយ​យូរ​ៗវា​អាច​នឹង​បាត់​បង់​។​

២. យើងភ្លេច​ថាមិត្តភាព​មិន​ត្រូវ​ការ​ការពារ​ដែរ​

យើង​ពេល​ខ្លះ​ភ្លេច​ថា​ដើម្បី រក្សា​មិត្ត​ភាព​មួយ​វា​ត្រូវ​ការ​ការ​លះ​បង់​អ្វីខ្លះ​​ ហើយ​វា​សំខាន់​យ៉ាង​ណា​សំរាប់​ខ្លួន​។ យើង​ច្រើន​គិត​ថាវានឹង​មិន​ទៅណា​ទេ ហើយ​វា​ក៏​មិន​រីកចំរើន​ដូចការ​រៀន​សូត្រ​របស់​យើង​ដែរ។​

៣. ការ​ស្រលាញ់​ក៏​អាច​ប៉ះ​ពាល់​មិត្ត​ភាព​ដែរ

ជា​ធម្មតា​នៅ​ពេល​ដែល​យើង​ស្រលាញ់​នរណា​ម្នាក់ ​យើង​តែងផ្តល់​អាទិភាព​ដល់​ម្នាក់​នោះ ច្រើន​ជាង​មិត្ត​ឯទៀត​ដែល​ធ្វើ​អោយ​មាន​ការ​អាក់​អន់​ស្រពោន​ចិត្ត​ផ្សេង​ៗរវាង​គ្នា ហើយ​យូរ​ៗទៅ​គេ​នឹង​បង្កើត​គំលាត​ពីយើង​កាន់តែឆ្ងាយ។

៤.​ រាប់​អាន​មនុស្ស​ខុស​

ពេល​ខ្លះ ស្រាប់​តែ​មា​ន​អារម្មណ៍​នឿយ​ហត់​មួួ​យ​រំពេច​ ដែល​ពេល​ខ្លះគិត​ថា​មាន​តែ​ខ្លួន​ម្នាក់​ឯង​ដែល​ខំ​ប្រឹង​រក្សាមិត្ត​ភាព​នោះ ហើយ​យូរ​ៗនឹង​ចង់​លះ​បង់​វា ​ដោយ​សារ​ពំុ​អាច​ស្វែង​រក​មូល​ហេតុនឹង​រក្សា​វា​ទុក​តទៀត។

៥. កាន់​តែ​ធំឡើង​ មិត្ត​កាន់​តែ​ច្រើន

ការ​រក្សា​រង្វង់​មិត្ត​មួយ​ក្រុម​អោយ​យូរ​អង្វែងវា​មិន​មែន​ជា​ការ​ងាយ​ស្រួ​ល​នោះទេ ពី​ព្រោះ​មិត្ត​ថ្មី ៗ​ដែល​យើង​រាប់​អាន​ក៏​អាច​ជំនាស់​មិត្ត​ពីមុន​របស់​ខ្លួន​បាន។​

%d bloggers like this: