ឪពុកម្ដាយត្រូវប្រយ័ត្ន! បើស្រឡាញ់កូន កុំថើបមាត់កូនអី ព្រោះបាក់តេរីអាចឆ្លងដល់ក្មេងលឿនណាស់…

ជាការពិតណាស់ ឪពុកម្ដាយគ្រប់រូបប្រាកដណាស់ជាស្រឡាញ់កូនតូចៗលោកអ្នកជាមិនខាន ដោយសារតែកូនជាសុភមង្គលនៅក្នុងគ្រួសារ ហើយពេលកូនៗនៅតូចទើបតែនេឹងកើត ឪពុកម្ដាយតែងតែមើលថែកូននិងយកចិត្តទុកដាក់ចំពោះកូនៗជាខ្លាំង ដោយសារគ្នានៅតូចមិនដឹងអីទេ ឪពុកម្ដាយគួរជៀសវាងការថើបមាត់ក្មេង ជាក់ស្ដែងរូបភាពជាច្រើនសន្លឹករបស់ក្មេងតូចម្នាក់ដែលពងបែកពេញមាត់ ឃើញហើយពិតជាអាណិតខ្លោចចិត្តខ្លាំងណាស់លោកអើយ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Monorith Heng បានបង្ហោះ «បើស្រលាញ់ក្មេង សូមកុំថើបមាត់ក្មេងអី ព្រោះមាត់យើងពោរពេញដោយបាក់តេរី អាចឆ្លងដល់ក្មេងបាន ✋ 🛑»។

ដូច្នេះឪពុកម្ដាយបើស្រឡាញ់កូន សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីឲ្យកូនលោកអ្នកមានសុខភាពល្អ ពិសេសត្រូវទៅរកពេទ្យបន្ទាន់។






ប្រភព៖ Monorith Heng

%d bloggers like this: