បើគាំទ្រស៊ែមួយ! អ្នកជំនាញអារ្យធម៌ខ្មែរ ស្នើឲ្យរាជរដ្ឋាភិបាល ចុះបញ្ជីការប្រណាំងទូក«ង» ជាសម្បត្តិបេតិកភណ្ឌពិភពលោក!

ភ្នំពេញ៖លោករ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរបានលើកឡើងថាបើសិនជារាជរដ្ឋាភិបាលជាពិសេសតាមរយៈក្រសួងពាក់ព័ន្ធរៀបចំចុះបញ្ជីការប្រណាំងទូកង ធ្វើជាសម្បត្តិបេតិកភណ្ឌពិភពលោកគឺជារឿងល្អប្រសើរបំផុតព្រោះជាមោទកភាពជាតិទាំងមូល។

ក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មានFresh-Newsលោករ័ត្ន សណ្តាប់ អះអាងថាការចុះបញ្ជីការប្រណាំងទូកងជាសម្បត្តិបេតិកភណ្ឌពិភពលោកនឹងធ្វើឲ្យពិភពលោកឃើញថា ខ្មែរយើងគឺជាអាណាចក្រមួយដែលចេះប្រើប្រាស់ទូកមានភាពអស្ចារ្យណាស់។កាលពីសម័យបុព្វកាលទូកង ត្រូវបានគេប្រើដើម្បីធ្វើចម្បាំងហើយខ្មែរគឺជាអតីតអាណាចក្រដែលពូកែធ្វើចម្បាំងខាងផ្លូវទឹកដូចប្រទេសមហាអំណាចសព្វថ្ងៃនេះ។

អ្នកជំនាញអារ្យធម៌ខ្មែររូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំគិតថាបើសិនរាជរដ្ឋាភិបាលឬក៏ក្រសួងដែលពាក់ព័ន្ធនឹងវប្បធម៌រៀបចំព្រះរាជពិធីអុំទូកទៅក្នុងបេតិកភណ្ឌពិភពលោក វាជាមោទកភាពជាតិយើង។មោទនកភាពត្រង់ណាគឺចង់បង្ហាញឲ្យពិភពលោកឃើញថា ខ្មែរយើងគឺជាអាណាចក្រមួយដែលចេះប្រើប្រាស់ទូកសម័យនោះមានភាពអស្ចារ្យណាស់ពីមុនគេប្រើប្រាស់នៅក្នុងសឹកសង្គ្រាម»។

លោករ័ត្ន សណ្តាប់ បានបន្តថាឥឡូវនេះទូកលែងប្រើប្រាស់ធ្វើសឹកសង្គ្រាមហើយ គឺគេយកទៅប្រើជាប្រពៃណីនិងទំនៀមទម្លាប់។បើនិយាយពីទូកខ្មែរទៀតសោតនៅសម័យបុព្វកាល វាមានលក្ខណៈពិសេសជាងទូកនៃប្រទេសដទៃ។ពិសេសត្រង់ថាគេមិនទៅប្រើប្រាស់ធម្មតា មិនអាចយកទូកនោះទៅដឹកភ្ញៀវរកស៉ីបានទេគឺគេទុកចម្បាំងបន្ទាប់មកគេយកទៅទុក មានក្បូនខ្នាតត្រឹមត្រូវអត់ឲ្យអ្នកណាប៉ះពាល់អ្វីទេ ព្រោះទូកចម្បាំងទូកសឹកគេមានតំណមច្បាស់លាស់។

លោកបញ្ជាក់ទៀតថា«ទូកខ្មែរមានអាយុរាប់ពាន់ឆ្នាំ។ យើងត្រូវបង្ហាញដល់អន្តរជាតិឲ្យគេសរសើរថា ខ្មែរយើងពីដើមមិនធម្មតាទេ»៕










ប្រភព៖ FreshNews

%d bloggers like this: