អស្ចារ្យណាស់ ! បំពង់បឺតធម្មជាតិរបស់យុវជនសំរាម កំពុងមានឈ្មោះបោះសម្លេងដល់ប្រទេសកូរ៉េហើយ….

សព្វថ្ងៃនេះខណៈពេលដែលពិភពលោកកំពុងតែប្រើប្រាស់វិធីជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកច្រើនហួសប្រមាណនោះ ថ្មីៗនេះក្រុមយុវជនសំរាមបានយកស្មៅមកធ្វើជាបំពង់បឺត ជំនួសទុយោផ្លាស្ទិកដែលបំពុលបរិស្ថាន និងកំពុងតែមមាញឹកក្នុងការផលិតដើម្បីតម្រូវការរបស់អតិថិជន។ ជាការពិតណាស់ការខិតខំប្រឹងប្រែងរបស់យុវជនសំរាមក៏ទទួលបានការគាំទ្រ ដោយការផលិតទុយោធម្មជាតិ បានធ្វើឲ្យអ្នកព័ត៌មានកូរ៉េចាប់អារម្មណ៍និងយកទៅផ្សព្វផ្សាយនៅលើកាសែតក្រៅប្រទេស។


នេះបើយោងតាមការបង្ហោះរបស់យុវជនសំរាមបានឲ្យដឹងថា៖ “បំពង់បឺតកម្ពុជាយើង ដែលបានផលិតដោយក្រុមយុវជនសំរាមបានកំពុងមានឈ្មោះបោះសម្លេងដល់ប្រទេសកូរ៉េហើយ តោះយើង មានរបស់ជំនួសបំពង់បឺតប្លាស្ទិកហើយ 500ដើម= 5មុឺនរៀលប៉ុណ្ណោះ។ បើមានក្រុមហ៊ុនណាចង់វិនិយោគលើការវិចខ្ចប់ បង្កើនស្តង់ដា និងគុណភាព សូមទំនាក់ទំនងសហការណ៍តាមរយៈលេខ 069216085(ដារ៉ាវីត)”៕







%d bloggers like this: