រឿងដែលខ្មែរត្រូវដឹង ត្រូវឈឺឆ្អាល ! ក្រុមហ៊ុនទេសចរណ៏វៀតណាម ចាប់ផ្ដើមផ្សព្វផ្សាយផែនទីថ្មី បន្ទាប់ពីព្រំដែនកម្ពុជា-វៀតណាមបានអនុម័ត

ហ្វេសប៊ុក៖ ក្រោយពីមានការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនដែលជាសន្ធិសញ្ញាឆ្នាំ ១៩៨៥ និងឆ្នាំ ២០០៥ នៅក្នុងរដ្ឋសភាកម្ពុជាកាលពីពេលកន្លងទៅ ក្រុមហ៊ុនទេសចរវៀតណាមជាច្រើនចាប់ផ្ដើមធ្វើការផ្សព្វផ្សាយពីផែនទីថ្មីរបស់ខ្លួនដែលបានពង្រីកបន្ថែមមកលើទឹកដីកម្ពុជា ដោយប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមជាច្រើនបានមើលឃើញភាពខុសប្លែកនេះនៅតំបន់ខាងជើងភាគខាងកើតនៃប្រទេសកម្ពុជាគឺបាត់ជ្រុងកន្ទុយនាគ។ យោងតាមហ្វេសប៊ុកមួយបានបង្ហោះដោយសរសេរថា៖


ល្បីចាញ់រឿងក្រពើម្សិលមិញទេតែរឿងនេះទើបជារឿងដែលខ្មែរត្រូវដឹងត្រូវឈឺឆ្អាលអនុមត័សន្ធិសញ្ញាកំណត់ព្រំដែន ខ្មែរ-វៀតណាម រួចហើយស្ងាត់ជ្រៀបមិនដឹងជាដីនៅដដែររឺក៏ប្រែប្រួលទៅជាយ៉ាងណាប្រភពព័ត៌មានកំពុងតែមានតិចផងអាចទេក្នុងនាមជាប្រជាជនកម្ពុជាស្នើអោយចែក​រំលែកព័ត៌មានផ្លូវការនៃអនុម័តព្រមព្រៀងលើសន្ធិសញ្ញាថ្មីដែលស្តីពីការកំណត់ព្រំដែននេះតើផ្ទៃក្រឡាសរុបនិងគំនូសផែនទីនៃព្រះរាជាណាចក្រកម្ពុជា​មាន​ការប្រែប្រួលដែរ​ឬទេ?ប្រភព៖Khmer-reders.com