រំភើបជំនួស! ស៊ឹម សូលីកា ធ្វើខួបកំណើតឲ្យកូនស្រីគម្រប់១៨ឆ្នាំ ពេញក្រមុំស្ដូក ជូនកាដូសុទ្ធតែបាច់ផ្កាលុយមិនចេះតិច!

ភ្នំពេញ៖បើទោះជាអ្នកនាងស៊ឹម សូលីកា ដែលជាអតីតពិធីការិនីជើងចាស់មួយរូបមិនបានប្រឡូក​ក្នុងវិស័យសិល្បៈដូចមុនក្ដី តែតារាស្រីរូបនេះ បានធ្វើឲ្យប្រិយមិត្តរាល់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតគ្រួសារមួយ ដែលពោរពេញដោយក្ដីសុខជាមួយស្វាមីនិងកូនស្រីបណ្ដូលចិត្ត។

លើសពីនេះស៊ឹម-សូលីកា តែងតែបង្អួតរាល់សកម្មភាពស្វីតៗនិងដំណើរកម្សាន្តជាលក្ខណៈគ្រួសារឃើញហើយលួចច្រណែនទៀតផង។ជាក់ស្ដែង កាលពីពេលថ្មីៗនេះអ្នកម្ដាយក្មេងជាងវ័យរូបនេះ បានបង្កភាពភ្ញាក់ផ្អើលមួយដល់កូនស្រីក្នុងថ្ងៃខួបកំណើតគម្រប់វ័យ១៨ឆ្នាំរបស់នាង។

ជាមួយគ្នានេះដែរស៊ឹម-សូលីកានិងគ្រួសារ បានប្រារព្ធពិធីយ៉ាងសាមញ្ញតាមរយៈការទទួលទានអាហារពេលល្ងាច ក្រោមពន្លឺភ្លើងទៀនជាមួយគ្នា យ៉ាងរ៉ូមែនទិក។អ្វីដែលពិសេសមិនដឹងជាកូនស្រីនាងរំភើបប៉ុណ្ណាទេ ក្រោយពីទទួលបានកាដូបាច់ផ្កា មានលុយយ៉ាងច្រើនទៀតផង។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះភ្លាម មានមហាជនជាច្រើនប្រាថ្នាចង់បានជីវិតគ្រួសារដូចតារារូបនេះគ្រប់គ្នា និងមិនភ្លេចសរសើរពីរូបសម្រស់របស់ម្ដាយកូននេះទេ ពិតជាមានភាពលេចធ្លោមិនចាញ់គ្នាទេ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖






ប្រភព៖ KhmerLoad

%d bloggers like this: