លោកពូជនជាតិជប៉ុនម្នាក់ ឃើញសំរាមបងប្អូនខ្មែរមួយចំនួនចោលរាយប៉ាយ ក៏ប្រមូលច្រកថង់ឲ្យឡើងស្អាត ព្រោះគាត់ខ្លាចឆ្លងមេរោគទៅក្មេងៗដែលមកលេងជិតសំរាម!

ភ្នំពេញ៖យោងតាមគណនីហ្វេសបុករបស់ប្អូនស្រីDii-Dii បានបង្ហោះឲ្យដឹងថា៖ព្រឹកមិញនេះអ៊ុំប្រុសម្នាក់មិនដឹងថាគាត់មកពីណាទេ(ជនជាតិជប៉ុន) មានភ្ជាប់នូវរទេះមួយរនាស់មួយ អំបោសមួយដង្កៀបមួយនឹងថង់សំរាប់ច្រកសំរាម ដេីរមកសំអាតសំរាមចងឡេីងស្អាតអោយម្ចាស់រោងចក្រនៅជាប់ផ្ទះខ្ញុំ ដំបូងស្មានថាម្ចាស់រោងចក្រធ្វេីខ្លួនឯងតាមពិតមិនមែនសោះ គាត់ជាអ្នកដេីរស្ម័ក្រចិត្តសំអាតតាមដងផ្លូវ ឃេីញបែបនេះហេីយមិនសសេីរមិនបាន។

តាមពិតលោកពូជនជាតិជប៉ុនមានឈ្មោះថាInoue-Aibiki បានមករស់នៅប្រទេសខ្មែរប្រហែលជា១ឆ្នាំជាង ហើយគាត់ផ្តល់បទសំភាសន៍ឲ្យសារព័ត៌មានក្នុងស្រុកមួយដោយគាត់រៀបរាប់ថា គាត់បានឃើញក្មេងៗលេងជាមួយសំរាមរួចទៅហូបអី គាត់ឃើញដូចនេះក៏សម្រេចចិត្តដើររើសសំរាម ច្រកចូលថង់ កុំឲ្យរាយប៉ាយ ដូចវិដេអូរបស់ប្អូនស្រីខាងក្រោមនេះ។ សុំប្រិយមិត្ត និងបងប្អូនចំនួន ដែលចូលចិត្តចោលសំរាមពាសវាលពាសកាល មេត្តាជួយសំអាតទីក្រុងយើង ប្រទេសយើងផង ព្រោះយើងម្ចាស់ផ្ទះទៅជាជនបរទេសមករើសសំរាមដល់ផ្ទះយើងតែម្តង។ ចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូខាងក្រោម៖







ប្រភព៖ KhmerNote

%d bloggers like this: