ប្រពៃណាស់! ចាន់ សុបញ្ញា មានចិត្តសប្បុរស មិនភ្លេចគុណបុណ្យព្រះសង្ឃទេ ថែមទាំងចេះឆ្លៀតធ្វើរឿងដ៏ប្រពៃមួយ…

ភ្នំពេញ៖ ប្រិយមិត្តបានស្គាល់រួចមកហើយពីម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ធំX-FactorCambodiaរដូវកាលទី១ មានឈ្មោះថាចាន់ សុបញ្ញា ពោរពេញដោយសមត្ថភាពស័ក្តិសមនឹងជ័យលាភីនេះខ្លាំងណាស់។

មិនត្រឹមតែមានសមត្ថភាពស័ក្តិសមនឹងជ័យលាភីប៉ុណ្ណោះ ចាន់ សុបញ្ញា បានទាញយកការចាប់អារម្មណ៍ពីសំណាក់មហាជនបាន្រើនព្រោះតែរូបគេជា បេក្ខជនវ័យក្មេងជាងគេដែលមានការតស៊ូខំប្រឹង ទាំងផ្នែកសិល្បៈនិងជីវិតក្រៅឆាកផងដែរ។

ជាក់ស្ដែងមុនពេលហក់ចូលសិល្បៈ ចាន់ សុបញ្ញា គ្រាន់តែជាក្មេងប្រុសម្នាក់រស់នៅជាមួយលោកបងមួយព្រះអង្គគង់នៅវត្តមួយ។ យ៉ាងណាមិញបន្ទាប់ពីទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃ ចាន់ សុបញ្ញា មិនភ្លេចគុណបុណ្យព្រះសង្ឃទេថែមទាំងចេះឆ្លៀតធ្វើរឿងដ៏ប្រពៃមួយទៀត។

តាមរយៈផេកហ្វេសប៊ុកជាផ្លូវការរបស់តារាពន្លកថ្មីរូបនេះបានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីទិដ្ឋភាពនិមន្តព្រះសង្ឃជាច្រើនអង្គទៅហាងប៊ូហ្វេមួយកន្លែងជាចង្ហាន់ថ្ងៃត្រង់ ប្រកបដោយស្នាមញញឹមនិងការគោរព៕ចង់ជ្រាបច្បាស់៕
ទស្សនារូបភាពខាងក្រោម៖





ប្រភព៖ KhmerLoad

%d bloggers like this: