ស៊ែរយកតែបុណ្យទៅ! គួរឲ្យអាណិតណាស់ មកស្តាប់ប្រវត្តិតស៊ូរបស់អ្នកមីង ប្រឹម ស្រីអូន ដែលជាជនរងគ្រោះទឹកអាសុីត..(មានវីដេអូ)

ភ្នំពេញ៖ស៊ែរយកតែបុណ្យទៅអាណិតណាស់ក្រោមមេឃតែមួយតែវាសនាខុសគ្នាស្តាប់ប្រវត្តិតស៊ូរបស់អ្នកមីងប្រឹម ស្រីអូនដែលជាជនរងគ្រោះទឹកអាសុីត។

អ្នកមីងប្រឹម ស្រីអូន បានទទួលរងគ្រោះដោយទឹកអាស៊ីតនៅឆ្នាំ1999ដោយសារទំនាស់នៃការរកស៊ីដែលបានធ្វើឲ្យអ្នកមីងរងរបួសធ្ងន់ធ្ងរមុខមាត់ខ្ទេចខ្ទីអស់ថែមទាំងបាត់បង់ភ្នែកទាំងគូទៀតផង ហើយអ្នកមីងក៏គិតថាអត់ចង់រស់បន្តទៀតទេ។ដោយសារ តែបានដឹងពីសភាពមុខមាត់របស់ខ្លួនឯងតាមរយះការស្ទាបហើយគាត់ក៏មានគំនិតគិតចង់លេបថ្នាំសម្លាប់ខ្លួន សព្វថ្ងៃនេះអ្នកមីងរស់នៅក្នុងរាជធានីភ្នំពេញនៅផ្ទះជួលមួយកន្លែងដែលមានតំលៃ១១០ដុល្លារនៅក្នុងមួយខែ ជាមួយនឹងកូនស្រី២នាក់ដោយប្រកបមុខរបរចាក់កាបូបនិងមួកដើម្បីលក់។


ចំពោះការលក់កាបូបនិងមួកដែលបានចាក់ហើយគឺ ធ្វើឡើងតាមរយៈការឡាយលក់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកដោយមានកូនស្រីរបស់អ្នកមីងជាអ្នកជួយឡាយលក់ ហើយមានផលពិបាកបន្តិចនៅក្នុងការអានអក្សរដោយសារកូនស្រីអ្នកមីង​ទើបតែរៀនថ្នាក់ទី៤ដូច្នេះការអានអក្សរគឺមិនទាន់បានច្បាស់លាស់នៅឡើយ។ ហើយជីវភាពរស់នៅសព្វថ្ងែអ្នក់មីងរកបានតែ៣ទៅ៤ដុល្លាប៉ុណ្ណោះនៅក្នុងមួយថ្ងែ។

បើទោះជាមានផលវិបាកជាច្រើននៅក្នុងជីវិតក៏ដោយ ប៉ុន្តែអ្នកមីងជឿជាក់យ៉ាងមុតមាំថាការព្យាយាមគង់តែបានសម្រេចជាក់ជាមិនខាន ទោះបីជាក្នុងមួយថ្ងៃៗអ្នកមីងលក់កាបូបឬមួកបានតែមួយក៏ដោយ តែអ្នកមីងនៅតែគិតថាអាចរស់នៅបានទោះបីជាថ្ងៃខ្លះអ្នកមីងត្រូវហូបនំប៉័ងមួយដើម៣នាក់ម្ដាយកូនក៏ដោយ ក៏អ្នកមីងនៅតែបន្តអាជីពនេះហើយតស៊ូដើម្បីឲ្យកូនបានទៅរៀនចប់ចុងចប់ដើមហ្នឹងគេដែរ ។

ជីវិតអ្នកមីងពិតជាតស៊ូខ្លាំងណាស់ តស៊ូដើម្បីជំនះហេតុការណ៍ដ៏អាក្រក់បំផុតដែលបានកើតមានសំរាប់ជីវិតរបស់គាត់។ បើសិនពេលនេះអ្នកកំពុងតូចចិត្ត អន់ចិត្តនឹងសម្រស់មិនសូវស្រស់ស្អាតរបស់អ្នកសូមទស្សនាវីដេអូនេះហើយពិចារណា៖







ប្រភព៖ EvilHunterNEWS

%d bloggers like this: