ផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីស្រ្តីម្នាក់បង្ហាញកាយវិការមិនសមរម្យនៅពេលដែលសុំថតរូបជាមួយព្រះមហាក្សត្រ….

ហ្វេសប៊ុក៖ កាលពីព្រឹកមិញមានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកថែមទាំងមានមតិមួយចំនួនធំបានធ្វើរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានរូបថតមួយសន្លឹកត្រូវវបានបង្ហោះបង្ហាញពិកាយវិការមិនសមរម្យរបស់រាស្ត្រម្នាក់នៅពេលដែលសុំថតរូបជាមួយនិងព្រះមហាក្សត្រ។


នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Ly Marady បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ក្នុងព្រះរាជពង្សាវតាខ្មែរជាព្រះមហាក្សត្រអង្គទីមួយដែលបានប្រលែងព្រះកាយរាជានុញ្ញាត អោយកូនចៅប្រជារាស្ត្ររបស់ព្រះអង្គចាប់ព្រះកាយឱបថើបតាមចិត្តដែលស្មោះស្ម័គ្រ និងគោរពស្រឡាញ់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋនិងព្រះករុណាព្រះបាទនរោត្តមសីហមុនី ព្រះអង្គពុំដែល ឆ្មើងឆ្មៃនិង បញ្ញតិអោយកូនចៅរបស់ព្រះអង្គឱបរឹតតាមចិត្តចង់ ម្តងណានោះទេ ផ្ទុយទៅវិញ ព្រះអង្គផ្ទាល់តែងតែ ដាក់ព្រះកាយអោយសាមញ្ញគួរគោរពអំពីអាណានុរាស្ត្ររបស់ព្រះអង្គ៕

%d bloggers like this: