ពិតមែនអត់! ក្រពើដែលប្រលែងចូលទឹកកសិន្ធុប្រាសាទអង្គរវត្ត ពេលនេះត្រូវបានលោកពូម្នាក់ចាប់បានវិញហើយ…

សៀមរាប៖នៅពេលថ្មីៗនេះមានភាពល្បីរន្ទឺជាខ្លាំងនៅក្នុងបណ្ដាញសង្គមអំពីសត្វក្រពើ។ ដោយសារតែមានកូនក្រពើមួយក្បាលត្រូវបានប្រលែងឲ្យចូលទៅក្នុងទឹកកសិន្ធុបរិវេណជុំវិញប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ការប្រលែងកូនក្រពើនេះបានធ្វើឡើងដោយលោកជំទាវហ៊ុន-ស៊ីណាត ហើយលោកជំនាវក៏បានបកស្រាយផងដែរថារឿងលែងកូនក្រពេីនៅកស្សិណអង្គរ​ ​ដោយសារតែលោកជំទាវមិនបានឃេីញបម្រាមហាមឃាត់មិនអោយលែង​កូនត្រី​-កូនក្រពេីនោះទេ។

ការប្រលែងកូនក្រពើទៅក្នុងទឹកកសិន្ធុបរិវេណប្រាសាទអង្គរវត្តនេះដែរ ក៏មានប្រជាពលរដ្ឋជាច្រើនបានប្រតិកម្មទៅនឹងការលេងកូនក្រពើទៅក្នុងទឹកបរិវេណប្រាសាទអង្គរវត្តបែបនេះ។ ក្រោយពីមានការប្រតិកម្មពីប្រជាពលរដ្ឋរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃ​សុក្រ​១២កេីត​ខែកត្ដិក​ ឆ្នាំកុរ​ឯកស័កព.ស២៥៦៣​ត្រូវនឹងថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តនិងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្តមកវិញ ។តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយការដាក់សន្ទូចឬការអូសមង ឬការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។

តែនៅមុននេះបន្តិចមានគណនីfacebookមួយដែលមានឈ្មោះថាMey-Solo បានបង្ហោះរូបភាពអមជាមួយនឹងការសរសេររៀបរាប់ថា:”ក្រពើដែលប្រលេងពេលនេះលោកពូគាត់ចាប់បានវិញហើយ” នេះជាការសរសេររៀបរាប់របស់អ្នកនៃហ្វេសប៊ុកខាងលើ។

យ៉ាងណាមិញចំពោះការបង្ហោះរៀបរាប់របស់គណនេយ្យហ្វេសប៊ុកខាងលើ យើងមិនទាន់ដឹងនៅឡើយទេថាវាជាការពិតឬមួយក៏យ៉ាងណា ៕







ប្រភព៖ MeySolo

%d bloggers like this: