លោកជំទាវហ៊ុន​ ស៉ីណាត​ បកស្រាយថារឿងលែងកូនក្រពេីនៅកស្សិណអង្គរ​ ដោយសារមិនបានឃេីញបម្រាមហាមឃាត់មិនអោយលែង​ កូនត្រី​ កូនក្រពេីនោះទេ

លោកជំទាវហ៊ុន ស៉ីណាត បានបង្ហោះវិដេអូព្រលែងក្រពើ​និងទទួលបានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយមានការលើកឡើងព្រួយបារម្ភខ្លាចពេលដែលក្រពើនេះធំបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនឬក្មេងៗមកលេងទឹកនៅកស្សិណអង្គរ។ ក្រោយពីទទួលរងនូវការរិះគន់លោកជំទាវហ៊ុន​ ស៉ីណាត​ ក៏បានបកស្រាយថារឿងលែងកូនក្រពេីនៅកស្សិណអង្គរ​ ​ដោយសារតែលោកជំទាវមិនបានឃេីញបម្រាមហាមឃាត់មិនអោយលែង​ កូនត្រី​-កូនក្រពេីនោះទេ។

ហើយក៏មានអ្នកលេងបណ្តាញសង្គមមួយឈ្មោះជីវ តាក្វាន់ បាននិយាយពីមូលហេតុនៃការព្រលែងសត្វក្រពើរបស់លោកជំទាវយ៉ាងដូច្នេះថា៖ “អត្ថន័យពិតប្រាកដនិងជាចេតនាព្រលែងក្រពើគឺអ្នកមីងប្រៀបធៀបសម រង្ស៊ីទៅនឹងសត្វរមិលគុណ១នេះ សម្ដេចលោកព្រលែងវាតែបែរជាត្រូវវាយកទោសមកសងវិញ​”។ បន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមយល់ឃើញពីមូលហេតុដែលបណ្តាលឲ្យលោកជំទាវព្រលែងសត្វក្រពើ លោកជំទាវក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖ “ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសារព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី-កូនក្រពើនោះទេ។សូមអរគុណលោកក្មួយជីវ តាក្វាន់ដែលយល់ចិត្តរបស់ខ្ញុំចង់និយាយ” ៕






ប្រភព៖ KhmerNote

%d bloggers like this: