ជួយស៊ែរផង! លោកយាយ ជរាអាយុ៨០ឆ្នាំហើយ ថែមទាំងដើរមិនរួច រស់នៅម្នាក់ឯង ពេលនេះកំពុងរកជំនួយពីសប្បុរសជន (មានវីដេអូ)

នៅក្រោមមេឃតែមួយតែវាសនារបស់មនុស្សខុសគ្នា អ្នកខ្លះរស់នៅក្នុងភាពសម្បូរបែបតាំងពីនៅក្មេងរហូតដល់វ័យចំណាស់ ហើយអ្នកខ្លះទៀតរស់នៅក្នុងជីវភាពក្រលំបាកខ្វះខាតតាំងពីក្មេងរហូតដល់វ័យចំណាស់ យ៉ាងណាមិញវាពិតជារឿងមួយគួរឲ្យអាណិតអាសូរ លោកយាយជរាមួយរូបរស់នៅយ៉ាងវេទនាគ្មានកូនគ្មានចៅបងប្អូនមើលថែ សព្វថ្ងៃរស់នៅក្នុងខ្ទមស្ថិតនៅលើដីរបស់គេ រស់នៅក្នុងផ្ទះដំបូលធ្លុះធ្លាយឃើញហើយគួរឲ្យសង្វេគជាពន់ពេក។ជីវិតរបស់លោកយាយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេកនិងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកយាយឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។យោងតាមគណនីហ្វេសប៊ុកចៅអធិការវត្តបដិមាករ បានបង្ហោះយ៉ាងដូច្នេះថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“អាត្មា​ចៅ​អធិការ​វត្ត​បដិមា​ករ​សូម​អំពាវនាវ​ដល់​ញាតិ​ញោម​សាធុ​សប្បុរសជន​ទាំង​អស់​មេត្តា​ជួយ​ដល់​លោក​យាយ​ឈ្មោះ​ឡាណ​ អាយុ​៨០ឆ្នាំ​គាត់​រស់​នៅ​ម្នាក់​ឯង​គ្មាន​កូន​ចៅ​ស្ថិត​នៅ​លេី​ដី​គេ​។ ភូមិ​ទួល​អង្គុញ​-ឃុំ​ផ្សារ​ដែក​-ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​(នៅ​ជិត​ភ្នំ​ឧត្តុង្គ​)​។ សូម​អរគុណ​សម្រាប់​ការ​ជួយ​share​លេខ​ទូរស័ព្ទ​របស់​អាត្មា​ភាព​ផ្ទាល់​ 012747402 /087995533 / 0888997755″។ ដោយពេលនេះមានការសាងសង់ផ្ទះជូនលោកយាយប្រសិនបើសប្បុរសជនចាប់អារម្មណ៍ មានចិត្តមេត្តាជួយលោកយាយសូមទាក់ទងទៅលេខទូរស័ព្ទខាងលើ៕

ពិតជាគួរអោយអាណិតលោកយាយខ្លាំងណាស់ មានវ័យចាស់ជ្រេទៅហើយថែមទាំងដើរមិនរួចដែលរស់នៅតែម្នាក់ឯងគ្មានអ្នកមើលថែ ដូច្នេះហើយសូមមេត្តាសប្បុរសជនជួយដល់លោកយាយផងព្រោះលោកយាយគួរឲ្យអាណិតខ្លាំងណាស់ ប្រសិនបើមានបងប្អូនសប្បុរស់ជនណាចង់ជួយដល់លោកយាយសូមមេត្តាធ្វើការទំនាក់ទំនងទៅលេខទូរសព្ទនៅខាងលើ ៕








ប្រភព: KhmerNote

%d bloggers like this: