សូមបងប្អូនប្រយ័ត្នផង!! ស្រ្តីម្នាក់បានចូលទៅលួចទូរស័ព្ទនិងកាបូបលុយក្នុងផ្ទះគេ ហើយប្រកែកថាអត់ទៀតតែលទ្ធផលចុងក្រោយគឺ…(មានវីដេអូ)

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថាPing​ បានបង្ហោះវិដេអូពាក់ព័ន្ធនឹងករណីស្រ្តីម្នាក់បានចូលទៅលួច ទូរស័ព្ទនិងកាបូបលុយ នៅក្នុងផ្ទះរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ។ នៅក្នុងវិដេអូឃ្លីបនោះក៏បានបង្ហាញពីសកម្មភាពរបស់ស្រ្តីម្នាក់ដែលហ៊ានខ្លាំងណាស់ ដែលហ៊ានចូលលួចទូរស័ព្ទដៃនិងកាបូបលុយគ្មានញញើតអ្វីបន្តិច។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកខាងលើ បានប្រាប់ថាស្រ្តីដែលលួចរូបនោះមានប្តីកំពង់តែចាំគាត់នៅខាងក្រៅ ជាមួយអ្នកនិងកូនស្រី ម្នាក់នៅក្នុងកំពុងអង្គុយចាំស្រ្តីរូបនោះ ពេលលួចរួចចោររូបនោះបានយកទូរស័ព្ទទៅលក់បាត់។ ភ្លាមនោះស្ត្រីដែលជាម្ចាស់ទូរស័ព្ទ ក៏បានមកតាមទាន់ស្រ្តីដែលជាចោរលួចនោះនៅមុខកន្លែងលក់កាហ្វេ។​ ស្រាប់តែម្ចាស់ទូរស័ព្ទ​ឲ្យស្រ្តីរូបនោះ យកទូរស័ព្ទចេញមកភ្លាមតែស្រ្តីដែលជាជនសង្ស័យបានប្រកែក យ៉ាងតឹងសរសៃរកដាក់ម្ចាស់ទូរស័ព្ទថា​ខ្លួនមិនបានយក។

ទន្ទឹមនឹងនោះបុរសម្នាក់ដែលត្រូវជាប្តីរបស់ស្រ្តីរងគ្រោះ ក៏បានឆែកមើលនៅក្នុងកាបូបជនសង្ស័យក៏បានឃើញកាបូបលុយរបស់ខ្លួន នៅក្នុងនោះ ។ ក្រោយពីបានឆែកឃើញជនសង្ស័យក៏មិនអាចតវ៉ាអ្វីទៀតបាន មានតែលើកដៃសំពះសូមទោសថាគាត់អត់មានលុយទៅមើលម៉ែរបស់គាត់។ក្រោយពីស្តាប់ការអង្វរក ពីសំណាក់ស្រ្តីដែលជនសង្ស័យនិងប្តីរបស់ខ្លួនដោយថាខ្លួនធ្វើបែបនេះ ព្រោះតែយកលុយទៅទិញថ្នាំជូនម្តាយឈឺ ក៏យល់ព្រមដោះលែងជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនោះទៅ៕








%d bloggers like this: