ចាប់បានអត់មើលទៅ! ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត ដោយប្រើមធ្យោបាយ…

សៀមរាប៖ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត ។

ថ្ងៃ​សុក្រ​១២កេីត​ខែកត្ដិក​ឆ្នាំកុរ​ឯកស័កព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដោយបានការណែនាំពីឯកឧត្តម​អភិបាល​នៃគណៈអភិបាលខេត្ត​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​អាជ្ញាធរអប្សរាមន្ទីរ​អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពេី​និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច​បណ្ដោយ​ប្រហែល៤០​សង់ទីម៉ែត្រ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​ប៉ែក​ខាងកេីត​កាលពីបីថ្ងៃមុន ។

ក្រោយពីបានចុះដល់ទីតាំង​និងបានពិនិត្យជាក់ស្ដែងរួចមក​ លោកនាយករដ្ឋបាល​សាលាខេត្ត​បានសុំអោយអាជ្ញាធរអប្សរា​សហការជាមួយក្រុមការងារជលផល​នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​បន្តកិច្ចការតាមចាប់កូនក្រពេីនេះ​ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​២៤ម៉ោង​លេី​២៤ម៉ោង​ ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញដោយការដាក់សន្ទូចឬការអូសមង ឬការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។

អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើលនិងព្រួយបារម្ភឡើយព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ គួរបញ្ជាក់ផងដែរថាកូនក្រពើមួយត្រូវបានលែងអោយចូលទៅក្នុងទឹកកសិន្ធុប្រាសាទអង្គរវត្ត ដោយលោកជុំទាវម្នាក់កាលពីម្សិលមិញដោយមិនដឹងមូលហេតុនៃកាលែងកូនក្រពើនោះនៅឡើយទេ៕













ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/SiemReap ProvincialHall

%d bloggers like this: